トップページ > 定住者ビザ វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់

定住者ビザ វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់

定住者ビザ
វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់

定住者ビザのよくある事例としては2つ考えらます。

មានឧទាហរណ៍ជាក់ស្ដែងចំនួន2 របស់វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់ ដែលកើតមានញឹកញាប់។

 

まず1つは、

●日本人と国際結婚した外国人配偶者の「連れ子」を本国から呼び寄せる場合です。

ជាដំបូង ឧទាហរណ៍ទី1គឺ

●ករណីហៅ”កូនមុន” របស់ប្ដីឬប្រពន្ធជាជនបរទេស ដែលបានរៀបការជាមួយពលរដ្ឋជប៉ុន ពីប្រទេសកំណើតឲ្យមកប្រទេសជប៉ុន។

 

2つ目は、

●「日本人の配偶者等」の外国人が日本人と離婚か、死別した場合にそのまま日本にいたいので「定住者ビザ」に変更する場合

ឧទាហរណ៍ទី2គឺ

●ករណីជនបរទេសដែលកាន់”វីសាប្ដីប្រពន្ធជាដើម របស់ពលរដ្ឋជប៉ុន” លែងលះជាមួយពលរដ្ឋជប៉ុន ឬករណីដែលពលរដ្ឋជប៉ុននោះស្លាប់ ហើយជនបរទេសនោះផ្លាស់ប្ដូរទៅកាន់”វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់” ព្រោះគេចង់បន្តរស់នៅក្នុងប្រទេសជប៉ុនតទៅទៀត

 

それぞれ説明していきたいと思います。

យើងខ្ញុំសុំធ្វើការពន្យល់ពីចំណុចនីមួយៗ។

 

まず1つ目の、日本人と国際結婚した外国人配偶者の「連れ子」を本国から呼び寄せる場合です。

ជាដំបូង ឧទាហរណ៍ទី1 គឺករណីហៅ”កូនមុន” របស់ប្ដីឬប្រពន្ធជាជនបរទេស ដែលបានរៀបការជាមួយពលរដ្ឋជប៉ុន ពីប្រទេសកំណើតឲ្យមកប្រទេសជប៉ុន។

 

外国人配偶者が日本人と結婚する前の、前の配偶者との間にできた子供が母国にいて、その子を日本に呼び寄せる場合です。

វាជាករណីហៅកូន ដែលជាកូនដែលត្រូវបានបង្កើតជាមួយប្ដីឬប្រពន្ធមុន មុនពេលជនបរទេសនោះរៀបការជាមួយពលរដ្ឋជប៉ុន ពីប្រទេសកំណើតឲ្យមកប្រទេសជប៉ុន។

 

この場合に条件となるのは、子供が未成年で、未婚であることが条件です。ですので20歳以上になっている場合は定住者ビザでは日本に呼べません。また、基本的に子供の年齢が高くなるほど呼び寄せは難しくなります。

 ក្នុងករណីនេះ លក្ខខណ្ឌនោះគឺ កូននោះត្រូវតែជាអនីតិជន និងមិនទាន់បានរៀបការ។ ហេតុនេះហើយ បើកូននោះមានអាយុចាប់ពី20ឆ្នាំឡើងទៅ គេមិនអាចហៅកូននោះឲ្យមកប្រទេសជប៉ុន តាមរយៈវីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់បានទេ។ លើសពីនេះទៅទៀត ជាទូទៅ អាយុកូនកាន់តែច្រើន ការហៅឲ្យមកប្រទេសជប៉ុន នឹងកាន់តែពិបាក។

 

一般的に、高校卒業の年齢、18歳になった子どもは、まだ未成年ですが自分で生活できる能力があると判断されやすく不許可になりやすい側面があります。

ជាទូទៅ ចំពោះកូនដែលមានអាយុ18ឆ្នាំហើយ ជាអាយុបញ្ចប់វិទ្យាល័យ ទោះជាគេជាអនីតិជនក៏ដោយ អ្នកពិនិត្យងាយនឹងវិនិច្ឆ័យថា កូននោះមានសមត្ថភាពរស់នៅដោយខ្លួនឯងបាន ហើយងាយនឹងមិនទទួលបានការអនុញ្ញាត្តណាស់។

 

では2つ目ですが「日本人の配偶者」を持っている外国人が日本人と離婚か、死別した場合に、そのまま日本にいたいので「定住者」に変更する場合ですね。

ឧទាហរណ៍ទី2 គឺករណីជនបរទេសដែលកាន់”វីសាប្ដីប្រពន្ធជាដើម របស់ពលរដ្ឋជប៉ុន” លែងលះជាមួយពលរដ្ឋជប៉ុន ឬករណីដែលពលរដ្ឋជប៉ុននោះស្លាប់ ហើយជនបរទេសនោះផ្លាស់ប្ដូរទៅកាន់”វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់” ព្រោះគេចង់បន្តរស់នៅក្នុងប្រទេសជប៉ុនតទៅទៀត។

 

この場合ポイントになるのは、日本国籍の子供がいるかいないかです。日本国籍の子供がいない場合は、同居した結婚期間が最低3年以上必要です。日本国籍の子供がいる場合は、結婚期間が1年程度でも可能性はあります。日本で日本国籍の子供と同居し養育することです。もし、子供を本国の親に預ける場合は、子供の養育を理由とした定住者へ変更はできません。

ងករណីនេះ ចំណុចសំខាន់ស្ថិតនៅត្រង់ថា តើមានកូនមានសញ្ជាតិជប៉ុនឬក៏អត់។ ករណីមិនមានកូនមានសញ្ជាតិជប៉ុនទេ វាជាការចាំបាច់ ដែលរយៈពេលរៀបការដែលបានរស់នៅជាមួយគ្នា ត្រូវមានយ៉ាងតិចចាប់ពី3ឆ្នាំឡើងទៅ។ ករណីមានកូនមានសញ្ជាតិជប៉ុន រយៈពេលរៀបការមានត្រឹមប្រហែល1ឆ្នាំ ក៏អាចមានភាគរយសម្រេចបានដែរ។ មានន័យថា ត្រូវរស់នៅជាមួយកូនដែលមានសញ្ជាតិជប៉ុន ហើយចិញ្ចឹមមើលថែក្នុងប្រទេសជប៉ុន។ ក្នុងករណីកូននោះនៅជាមួយឪពុកឬម្ដាយនៅប្រទេសកំណើត នោះគេមិនអាចយកការចិញ្ចឹមមើលថែកូន មកធ្វើជាមូលហេតុដើម្បីផ្លាស់ប្ដូរទៅកាន់វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់ឡើយ។

 

定住者ビザは就労制限がないので、どんな職種でも働くことができます。ビザ取得に学歴なども関係ありません。

មិនមានការកំណត់ប្រភេទការងារ ទៅលើវីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់នោះទេ ដូច្នេះគេអាចធ្វើការងារប្រភេទណាក៏បាន។ ហើយការទទួលបានវីសា ក៏មិនមានការពាក់ព័ន្ធនឹងប្រវត្តិសិក្សាជាដើមដែរ។

定住者ビザに関するよくある質問
សំនួរដែលត្រូវបានសួរជាញឹកញាប់ ទាក់ទងនឹងវីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់

「日本人の配偶者等」から「定住者」への変更 ការផ្លាស់ប្ដូរពី”វីសាប្ដីប្រពន្ធជាដើម របស់ពលរដ្ឋជប៉ុន” ទៅកាន់”វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់”

日本人と結婚をしていて「日本人の配偶者等」のビザを持っていた方が、日本人と離婚した場合にビザをどうするか?という問題が発生します。その場合によくある質問としては、「私は離婚してもこのまま日本にいることはできるでしょうか?」という質問です。
答えとしては、日本人と結婚して「日本人の配偶者等」のビザで3年以上在留していたのであれば、離婚しても「定住者ビザ」への変更ができます。
離婚後に「定住者」に変更して日本に残りたい場合は、現在の収入の証明や、今後日本でどのように生活していくのか、なぜ日本に残りたいのか、など理由書に合理的・説得的に記載して申請をする必要があります。

មានសំនួរដែលសួរថា គេបានរៀបការជាមួយពលរដ្ឋជប៉ុន និងកាន់”វីសាប្ដីប្រពន្ធជាដើម របស់ពលរដ្ឋជប៉ុន” ប៉ុន្តែក្នុងករណីលែងលះជាមួយពលរដ្ឋជប៉ុននោះ តើវីសានឹងទៅជាយ៉ាងណា។ សំនួរដែលមានច្រើនក្នុងករណីនេះ គឺ”តើខ្ញុំអាចបន្តរស់នៅប្រទេសជប៉ុនបានទៀតទេ ប្រសិនបើខ្ញុំលែងលះ?”។

ចម្លើយសម្រាប់សំនួរមួយនេះ គឺថាប្រសិនបើបន្ទាប់ពីរៀបការជាមួយពលរដ្ឋជប៉ុនរួច អ្នកបានស្នាក់នៅប្រទេសជប៉ុនដោយកាន់វីសា”វីសាប្ដីប្រពន្ធជាដើម របស់ពលរដ្ឋជប៉ុន” ចាប់ពី3ឆ្នាំឡើងទៅ នោះទោះជាអ្នកលែងលះក៏ដោយ ក៏អ្នកអាចផ្លាស់ប្ដូរទៅកាន់”វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់”បានដែរ។

ក្នុងករណីបន្ទាប់ពីលែងលះរួច អ្នកចង់ផ្លាស់ប្ដូរទៅជា”អ្នកស្នាក់នៅក្នុងពេលកំណត់” និងបន្តនៅប្រទេសជប៉ុនតទៅទៀត នោះអ្នកចាំបាច់ត្រូវដាក់ពាក្យស្នើសុំ ដោយសរសេរយ៉ាងសមហេតុផលនិងមានលក្ខណៈបញ្ចុះបញ្ចូលក្នុងលិខិតបញ្ជាក់មូលហេតុ នូវការបញ្ជាក់ពីប្រាក់ចំណូលក្នុងពេលបច្ចុប្បន្ន ថាតើចាប់ពីពេលនេះតទៅ អ្នកនឹងរស់នៅប្រទេសជប៉ុនបានយ៉ាងដូចម្ដេច ឬថាតើហេតុអ្វីបានជាអ្នកចង់បន្តនៅប្រទេសជប៉ុនតទៅទៀត ជាដើម។

ポイント ចំណុចសំខាន់

日本国籍の子供がいない場合は、同居した結婚期間が最低3年以上必要です。

日本国籍の子供がいる場合は、結婚期間が1年程度でも可能性はあります。

ក្នុងករណីមិនមានកូនមានសញ្ជាតិជប៉ុនទេ រយៈពេលរៀបការដែលបានរស់នៅជាមួយគ្នា ចាំបាច់ត្រូវតែ មានយ៉ាងតិចណាស់ចាប់ពី3ឆ្នាំឡើងទៅ។。

ក្នុងករណីមានកូនមានសញ្ជាតិជប៉ុន ទោះជារយៈពេលរៀបការ មានត្រឹមប្រហែល1ឆ្នាំក៏ដោយ ក៏អ្នកមានលទ្ធភាពទទួលបានដែរ។

日本国籍の子供の養育を理由に「定住者」への変更 ការផ្លាស់ប្ដូរទៅកាន់”អ្នកស្នាក់នៅក្នុងពេលកំណត់” ដោយយកមូលហេតុចិញ្ចឹមមើលថែកូនមានសញ្ជាតិជប៉ុន

日本国籍の子供を養育している場合は「定住者」のビザへ変更が可能です。

この場合の定住者ビザへの変更の条件としては、「日本で日本国籍の子供と同居し養育すること」です。

ក្នុងករណីកំពុងចិញ្ចឹមមើលថែកូនមានសញ្ជាតិជប៉ុន អាចផ្លាស់ប្ដូរទៅកាន់វីសា”អ្នកស្នាក់នៅក្នុងពេលកំណត់”បាន។

ក្នុងករណីនេះ លក្ខខណ្ឌសម្រាប់ការផ្លាស់ប្ដូរទៅកាន់វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់ គឺ”ការរស់នៅជាមួយកូនដែលមានសញ្ជាតិជប៉ុន ហើយចិញ្ចឹមមើលថែក្នុងប្រទេសជប៉ុន”។

 

子供を本国の親に預ける場合は、子供(日本国籍)の養育を理由とした定住者へ変更は認めてもらえません。仮に子供が小さく働けない場合に生活保護を受けている場合でも、子供が少し大きくなって保育園に預けることができるようになったら自分で働いて生活することを考えているという内容を文書で説明することが必要です。

ក្នុងករណីកូននោះនៅជាមួយឪពុកម្ដាយនៅប្រទេសកំណើត នោះគេមិនអនុញ្ញាត្តឲ្យ យកការចិញ្ចឹមមើលថែកូន(មានសញ្ជាតិជប៉ុន) មកធ្វើជាមូលហេតុដើម្បីផ្លាស់ប្ដូរទៅកាន់វីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់ឡើយ។ ក្នុងករណី បើឧបមាថា កូននោះនៅតូច ហើយខ្លួនមិនអាចធ្វើការបាន និងកំពុងទទួលបានជំនួយផ្នែកជីវភាព ក៏អ្នកចាំបាច់ត្រូវធ្វើការពន្យល់ជាលាយលក្ខណ៍អក្សរពីខ្លឹមសារថា នៅពេលកូននោះធំបន្តិច ហើយអាចយកទៅផ្ញើនៅសាលាមត្តេយ្យបាន នោះអ្នកនឹងធ្វើការដើម្បីផ្គត់ផ្គង់ជីវភាពដោយខ្លួនឯង។

ポイント ចំណុចសំខាន់

日本国籍の子供がいる場合は、結婚期間が1年程度でも可能性はあります。

ក្នុងករណីមានកូនមានសញ្ជាតិជប៉ុន ទោះជារយៈពេលរៀបការ មានត្រឹមប្រហែល1ឆ្នាំក៏ដោយ ក៏អ្នកអាចមានលទ្ធភាពទទួលបានដែរ។

未成年の連れ子を呼ぶ ហៅកូនមុន ដែលជាអនីតិជន

「日本人の配偶者等」のビザをもつ外国人の方で、日本人と結婚する前、本国で結婚をしていた場合にその方のとの間に子供がいる場合があります。前の配偶者との間の子供(連れ子)を日本に呼べるか?という質問をいただくことがあります。

មានករណីជនបរទេសដែលកាន់វីសា”ប្ដីប្រពន្ធជាដើម របស់ពលរដ្ឋជប៉ុន” ហើយគេមានកូនជាមួយដៃគូរៀបការមុននៅប្រទេសកំណើត មុនពេលរៀបការជាមួយពលរដ្ឋជប៉ុន។ យើងខ្ញុំធ្លាប់ទទួលបានសំនួរសួរថា តើគេអាចហៅកូនជាមួយប្ដីឬប្រពន្ធមុន(កូនមុន) ឲ្យមកប្រទេសជប៉ុនបានដែរឬទេ។

 

答えは、その子が未成年で未婚であれば、「定住者」のビザで日本に呼ぶことが可能です。その場合、外国籍の子供は日本に来た後、学校はどうするのか、また日本人の夫はどのように養育に関わっていくのか(例えば養子にいれるのかどうかなど)、今後どのような計画があるのかを具体的に入国管理局に提示できれば許可になると思います。

ចម្លើយចំពោះសំនួរមួយនេះ គឺថាគេអាចហៅកូននោះឲ្យមកប្រទេសជប៉ុន តាមរយៈវីសា”អ្នកស្នាក់នៅក្នុងពេលកំណត់”បាន ប្រសិនបើកូននោះជាអនីតិជន និងមិនទាន់បានរៀបការ។ ក្នុងករណីនោះ ប្រសិនបើគេអាចបង្ហាញទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍យ៉ាងជាក់លាក់បានថា បន្ទាប់ពីកូនមានសញ្ជាតិបរទេសនោះមកប្រទេសជប៉ុនរួច តើរៀបចំការរៀនសូត្រយ៉ាងណា តើប្ដីជាពលរដ្ឋជប៉ុននោះមានការទាក់ទងនឹងការចិញ្ចឹមមើលថែយ៉ាងណា(ឧទាហរណ៍ដូចជា ថាតើយកកូននោះធ្វើជាកូនចិញ្ចឹមឬអត់ ជាដើម) ហើយតើមានផែនការយ៉ាងណាសម្រាប់អនាគត ជាដើមបាននោះ យើងខ្ញុំគិតថា គេនឹងទទួលបានការអនុញ្ញាត្ត។

ポイント ចំណុចសំខាន់

未成年(19歳まで)で、未婚であることが条件です。20歳以上は定住者で呼べません。

また子供の年齢が高くなるほど難易度が高くなります。

លក្ខខណ្ឌ គឺត្រូវតែជាអនីតិជន(ត្រឹម19ឆ្នាំ) និងមិនទាន់បានរៀបការ។ មិនអាចហៅ កូនដែលមានអាយុចាប់ពី20ឆ្នាំឡើងទៅ ឲ្យមកតាមរយៈវីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់បានទេ។

審査上の注意点 ចំណុចត្រូវប្រុងប្រយ័ត្ន ចំពោះដំណើរការវិនិច្ឆ័យ

連れ子を日本に呼ぶ場合は、日本側の経済状況(扶養できる十分な資力があるか)が審査されます。また、連れ子に対する今までの扶養実績も厳しく審査されます。

例えば、今までまったく扶養していなかったのに、なぜ急に日本に呼ぶのかという疑問を持たれるので、これに十分回答することが必要です。

単に家計を助けるために、アルバイトできる年齢になったので日本で仕事をさせたいと考えて呼ぶのではないかと判断されがちですので、総判断されてしまえば不許可となります。

ក្នុងករណីហៅកូនមុនឲ្យមកប្រទេសជប៉ុន គេនឹងធ្វើការវិនិច្ឆ័យទៅលើ ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនៅប្រទេសជប៉ុន (​មានលទ្ធភាពសេដ្ឋកិច្ចគ្រប់គ្រាន់ក្នុងការចិញ្ចឹមឬទេ)។ បន្ថែមពីលើនេះ គេក៏វិនិច្ឆ័យយ៉ាងតឹងរ៉ឹងទៅលើ កំណត់ត្រានៃការចិញ្ចឹមកូនមុននោះ ពីដើមរហូតដល់បច្ចុប្បន្នដែរ។

ជាឧទាហរណ៍ គេអាចនឹងមានមន្ទិលត្រង់ថា ពីដើមមក មិនដែលធ្លាប់ចិញ្ចឹមសោះ តែហេតុអ្វីបានជានៅសុខៗ ស្រាប់តែហៅឲ្យមកប្រទេសជប៉ុនអញ្ចឹង ដូច្នេះអ្នកចាំបាច់ត្រូវតែអាចឆ្លើយនឹងសំនួរនេះឲ្យបានគ្រប់ជ្រុងជ្រោយ។

ភាគច្រើន គេនឹងវិនិច្ឆ័យថា អ្នកហៅឲ្យមកប្រទេសជប៉ុននេះ ព្រោះអ្នកគ្រាន់តែចង់ឲ្យកូននោះធ្វើការនៅប្រទេសជប៉ុន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ ដោយសារកូននោះគ្រប់អាយុអាចធ្វើការក្រៅម៉ោងបានហើយ ហើយបើគេវិនិច្ឆ័យថាបែបនេះ នោះគេនឹងមិនផ្ដល់ការអនុញ្ញាត្តឡើយ។

 

定住者ビザの申請では、今までの子供の養育に関する経緯の説明、養育の必要性、今後の養育・生活設計(例えば、日本で一定の期間扶養し、高い水準の教育を受けさせる)等を申請理由書で主張することがポイントとなります。また、扶養を受けて生活するという要件がある以上、基本的には、両親と住所は一致していることが前提となります。

ចំណុចសំខាន់ចំពោះការស្នើសុំវីសាសម្រាប់អ្នកស្នាក់នៅក្នុងពេលកំណត់ គឺការបញ្ជាក់ច្បាស់ៗនៅក្នុងលិខិតបញ្ជាក់មូលហេតុស្នើសុំ ដោយពន្យល់ពីដំណើរដើមទងនៃការចិញ្ចឹមមើលថែកូនតាំងពីដើមរហូតមកដល់ពេលនេះ បញ្ជាក់ពីភាពចាំបាច់នៃការចិញ្ចឹមមើលថែ ឬបញ្ជាក់ពីការចិញ្ចឹមមើលថែនិងគម្រោងជីវភាពនៅពេលអនាគត(ឧទាហរណ៍ ចិញ្ចឹមនៅក្នុងប្រទេសជប៉ុនក្នុងពេលកំណត់ណាមួយ ហើយបញ្ជូនទៅសាលាដែលមានស្តង់ដារខ្ពស់) ជាដើម។ លើសពីនេះ បន្ថែមពីលើលក្ខខណ្ឌដែលតម្រូវថាកូននោះត្រូវរស់នៅដោយទទួលបានការចិញ្ចឹមទៀតនោះ ជាទូទៅ លក្ខខណ្ឌដែលគេកំណត់ជាមុននោះគឺ កូននោះត្រូវមានអាសយដ្ឋានតែមួយជាមួយឪពុកម្ដាយ។

ការប្រឹក្សាដោយឥតគិតថ្លៃ

សូមទាក់ទងមកយើងខ្ញុំដោយសេរី

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការដាក់ពាក្យសុំទិដ្ឋាការទៅការិយាល័យអន្តោប្រវេសន៍ យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយភ្នាក់ងាររដ្ឋបាលដែលធ្លាប់ស្គាល់ពាក្យសុំទិដ្ឋាការជាមុនសិន។ ការពិគ្រោះយោបល់ជាមុនគឺជាគន្លឹះក្នុងការទទួលបានទិដ្ឋាការដោយសុវត្ថិភាព។

ប្រមុខរដ្ឋាភិបាល សាមូរ៉ៃ ផ្តល់ការប្រឹក្សាទាក់ទងនឹងទិដ្ឋាការ។ យើងនឹងស្វែងរកដំណោះស្រាយត្រឹមត្រូវដោយផ្អែកលើស្ថានភាពបុគ្គលរបស់អ្នក ហើយនឹងជួយអ្នករហូតដល់អ្នកទទួលបានទិដ្ឋាការរបស់អ្នក។

電話で相談の申込みをする

ស្នើសុំការពិគ្រោះយោបល់តាមទូរស័ព្ទ

តំបន់តូក្យូ : 03-5830-7919

តំបន់ណាហ្គោយ៉ា : 052-446-5087

តំបន់អូសាកា : 06-6341-7260

受付時間内にご予約を頂ければ、夜間・土日もご相談を承ります。
受付時間:平日 9時~20時 / 土日 9時~18時 ※祝日,国民の休日,12月30日~1月3日は除く。

ប្រសិនបើអ្នកធ្វើការកក់ទុកក្នុងម៉ោងទទួលភ្ញៀវ យើងក៏អាចផ្តល់ការប្រឹក្សានៅពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ។
ម៉ោងទទួល: ថ្ងៃធ្វើការ 9:00-20:00 / ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ 9:00-18:00 * មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក បុណ្យជាតិ និងថ្ងៃទី 30 ខែធ្នូ ដល់ថ្ងៃទី 3 ខែមករា។

ទម្រង់ពិគ្រោះយោបល់ឥតគិតថ្លៃ

SUB - MENU

SUB - MENU