トップページ > 技術・人文知識・国際業務ビザ វីសាវិស្វកម្ម/មនុស្សសាស្រ្ត/កិច្ចការអន្តរជាតិ

技術・人文知識・国際業務ビザ វីសាវិស្វកម្ម/មនុស្សសាស្រ្ត/កិច្ចការអន្តរជាតិ

技術・人文知識・国際業務ビザ
វីសាវិស្វកម្ម/មនុស្សសាស្រ្ត/កិច្ចការអន្តរជាតិ

就労ビザの中の1つである「技術・人文知識・国際業務」のビザについて説明したいと思います。「技術人文知識国際業務ビザ」は、いわゆる「就労ビザ」の中の1つのカテゴリです。よく誤解されていますが、「就労ビザ」という名前のビザはありません。

យើងខ្ញុំសុំពន្យល់ពីវីសាមួយក្នុងចំណោមវីសាការងារ គឺវីសា”វិស្វកម្ម/មនុស្សសាស្រ្ត/កិច្ចការអន្តរជាតិ”។ “វីសាវិស្វកម្ម មនុស្សសាស្រ្ត កិច្ចការអន្តរជាតិ” គឺជាប្រភេទវីសាមួយក្នុងចំណោម”វីសាការងារ”ជាច្រើនប្រភេទផ្សេងៗគ្នា។ មនុស្សជាច្រើនមានការយល់ច្រឡំ ប៉ុន្តែតាមការពិត មិនមានវីសាដែលមានឈ្មោះថា”វីសាការងារ”នោះទេ។

 

「就労ビザ」には実はいくつも種類があって、「技術人文知識国際業務ビザ」はその中の1つです。

តាមការជាក់ស្ដែង “វីសាការងារ”មានច្រើនប្រភេទ ហើយមួយក្នុងចំណោមនោះ គឺ”វីសាវិស្វកម្ម មនុស្សសាស្រ្ត កិច្ចការអន្តរជាតិ”។

 

営業や貿易などの事務職、通訳や翻訳、デザイナー、SEなどのコンピュータ関連の仕事や、電機や機械系のエンジニアの仕事などが当てはまります。

ការងារការិយាល័យដូចជាជំនួញឬពាណិជ្ជកម្មជាដើម រួមទាំងការងារបកប្រែផ្ទាល់មាត់ឬការងារបកប្រែឯកសារ អ្នករចនា ឬការងារទាក់ទងនឹងកុំព្យូទ័រដូចជាវិស្វកម្មប្រព័ន្ធបណ្ដាញជាដើម ការងារវិស្វកម្មដូចជាផ្នែកឧបករណ៍អគ្គិសនីធុនធ្ងន់ឬម៉ាស៊ីនជាដើម សុទ្ធតែស្ថិតក្នុងវីសាប្រភេទនេះ។

 

大学や専門学校を卒業した外国人が就職した場合に取得できるビザ(在留資格)です。

វាជាវីសា(លក្ខណសម្បត្តិស្នាក់នៅ)ដែលជនបរទេស ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យឬសាលាជំនាញជាដើម អាចទទួលបានដើម្បីប្រកបការងារ។

 

「技術人文知識国際業務」のビザが許可されるためのポイント・条件がありますのでこれから説明したいと思います。

យើងខ្ញុំសុំពន្យល់ពីចំណុចសំខាន់និងលក្ខខណ្ឌ ដែលអាចទទួលបានការអនុញ្ញាត្តសម្រាប់វីសា”វិស្វកម្ម មនុស្សសាស្រ្ត កិច្ចការអន្តរជាតិ” ។

 

留学生が就職する場合でも、海外から呼び寄せの場合でも基準は同じです。

ទាំងក្នុងករណីដែលសិស្សឬនិស្សិតបរទេសចង់ប្រកបការងារ និងក្នុងករណីហៅមនុស្សពីក្រៅប្រទេសឲ្យមកធ្វើការងារ លក្ខណៈវិនិច្ឆ័យគឺតែមួយ។

 

まず、就労ビザは外国人が個人で申請するものではなく、企業がスポンサーとなり入国管理局に申請します。

ជាដំបូង មិនមែនជនបរទេសនោះ ជាអ្នកស្នើសុំវីសាការងារដោយខ្លួនឯងបាននោះទេ គឺក្រុមហ៊ុន ជាអ្នកទំនុកបម្រុង ហើយស្នើសុំទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍។

 

大企業の場合は規模や実績が証明しやすいため比較的審査が通りやすい側面もありますが、
中小企業・零細企業にとっては、会社に関するかなりの書類を提出する必要がありますので、簡単ではありません。会社の事業が小さければ小さいほど難易度は高くなります。

សម្រាប់សហគ្រាសធុនធំ ដោយសារគេមានភាពងាយស្រួលក្នុងការបញ្ជាក់ពីទំហំនិងសមិទ្ធផលរបស់សហគ្រាសខ្លួន នោះវាអាចនឹងមានភាពងាយស្រួលជាងក្នុងការជាប់ការវិនិច្ឆ័យ ប៉ុន្តែសម្រាប់សហគ្រាសធុនតូចឬមធ្យម ឬមីក្រូសហគ្រាស គេនឹងទាមទារឲ្យដាក់ឯកសារជាច្រើនដែលទាក់ទងនឹងក្រុមហ៊ុន ដូច្នេះវាមិនមែនជារឿងងាយស្រួលនោះទេ។ អាជីវកម្មរបស់ក្រុមហ៊ុន កាន់តែតូច នោះនឹងមានភាពលំបាកកាន់តែខ្លាំង។

 

では条件についてです。

យើងខ្ញុំសុំពន្យល់ពីលក្ខខណ្ឌ។

1 仕事内容と大学や専門学校の専攻との関連性
1 ភាពទាក់ទងគ្នា រវាងខ្លឹមសារការងារ និងជំនាញដែលបានរៀននៅសាកលវិទ្យាល័យឬសាលាជំនាញជាដើម

まず仕事内容は専門性のある職務内容であること、
専門性のある仕事と言っても幅広いですが、

ជាដំបូង ចំពោះខ្លឹមសារការងារ ត្រូវតែជាខ្លឹមសារការងារដែលត្រូវការជំនាញច្បាស់លាស់

បើនិយាយពីការងារដែលត្រូវការជំនាញច្បាស់លាស់ វាហាក់ដូចជាមានភាពទូលំទូលាយ

 

例をあげると

ដូច្នេះយើងសុំលើកឧទាហរណ៍មួយ

文系の職種としては、
・営業
・総務
・経理
・広報宣伝
・商品開発
・貿易
・通訳翻訳
・語学教師
・デザイナー

 

ប្រភេទការងារផ្នែកសង្គម មានដូចជា

・ជំនួញ

・គ្រប់គ្រង

・គណនេយ្យ

・ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ

・បង្កើតផលិតផលថ្មី

・ពាណិជ្ជកម្ម

・បកប្រែផ្ទាល់មាត់ បកប្រែឯកសារ

・គ្រូបង្រៀនភាសា

・អ្នករចនា

などがあげられます。

ជាដើម។

 

理系の職種としては、

ប្រភេទការងារផ្នែកវិទ្យាសាស្រ្ត មានដូចជា

・SE
・工学系エンジニア
・建築系エンジニア

・វិស្វករប្រព័ន្ធបណ្ដាញ

・វិស្វករ ផ្នែកវិស្វកម្ម

・វិស្វករ ផ្នែកស្ថាបត្យកម្ម

など技術系の職種全般です。

ជាដើម និងប្រភេទការងារផ្នែកវិស្វកម្មផ្សេងៗទៀត។

 

上記の職務内容が卒業した学校(大学、専門学校)で勉強した専攻の内容を活かせることであることが必要です。

គេទាមទារថា អ្នកត្រូវតែអាចយកជំនាញដែលបានរៀនពីសាលាដែលអ្នកបានបញ្ចប់ការសិក្សា(សាកលវិទ្យាល័យ សាលាជំនាញ) មកប្រើប្រាស់នៅក្នុងខ្លឹមសារការងារខាងលើនេះ។

 

学歴と職務内容が一致しないとビザが不許可となります。

ប្រសិនបើប្រវត្តិនៃការសិក្សា មិនស៊ីគ្នានឹងខ្លឹមសារការងារទេនោះ អ្នកនឹងមិនទទួលបានការអនុញ្ញាត្តសម្រាប់វីសាទេ។

 

ですので、入管への申請にあたっては、いかに仕事内容と専攻内容が一致しているかを文書で説明できるかが重要です。

ដូច្នេះហើយ នៅពេលដាក់ពាក្យស្នើសុំទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ វាជារឿងសំខាន់ដែលអ្នកត្រូវតែអាចពន្យល់ជាលាយលក្ខណ៍អក្សរបាន ថាខ្លឹមសារការងារនិងខ្លឹមសារជំនាញដែលអ្នកបានរៀន មានភាពស៊ីសង្វាក់គ្នាយ៉ាងណា។

 

ご自分で申請する方はこの説明がわかりにくい、または説明不足で不許可になることがよくあります。本来なら許可になるべき案件でもです。説明が下手だと本来許可になるべき案件も不許可になります。

សម្រាប់អ្នកដែលដាក់ពាក្យស្នើសុំដោយខ្លួនឯង មានច្រើនករណីដែលការពន្យល់របស់គេ មានការពិបាកយល់ ឬការពន្យល់មានលក្ខណៈមិនពេញលេញ ហើយវានឹងធ្វើឲ្យគេ មិនទទួលបានការអនុញ្ញាត្ត។ ទោះជាករណីនោះ ជាករណីដែលគេគួរតែអាចទទួលបានវីសាក៏ដោយ។ ប្រសិនបើអ្នកមិនមានភាពប៉ិនប្រសព្វក្នុងការពន្យល់ទេនោះ ទោះជាករណីនោះជាករណីដែលអ្នកគួរតែអាចទទួលបានការអនុញ្ញាត្តក៏ដោយ ក៏អ្នកនឹងមិនទទួលបានការអនុញ្ញាត្តដែរ។

2 本人の経歴
2 ប្រវត្តិរូបផ្ទាល់ខ្លួន

まず本人の学歴が重要です。卒業証明書や成績証明書でどんな内容を専攻したのかを確認します。これによってこれから就職する会社の仕事内容との関連性が審査されます。

ជាដំបូង ប្រវត្តិសិក្សារបស់បុគ្គលនោះ គឺជារឿងសំខាន់។ គេនឹងពិនិត្យខ្លឹមសារជំនាញរបស់អ្នក ដោយមើលវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬព្រឹត្តិបត្រពិន្ទុជាដើម។ គេនឹងវិនិច្ឆ័យពីភាពស៊ីសង្វាក់គ្នាទៅនឹងខ្លឹមសារការងារដែលត្រូវធ្វើនៅក្រុមហ៊ុន ដោយមើលឯកសារទាំងនេះ។

 

では学歴がない人、例えば高卒の人ですが、学歴がない方は許可基準を満たすのはかなり難しくて、「3年以上または10年以上の実務経験」があることが条件になります。3年の実務経験でOKの職務内容と、10年の実務経験が必要な職務内容があります。

ចំណែកអ្នកមិនមានប្រវត្តិសិក្សាវិញ ឧទាហរណ៍អ្នកបានបញ្ចប់ត្រឹមវិទ្យាល័យ អ្នកមិនមានប្រវត្តិសិក្សា ពិបាកនឹងបំពេញលក្ខណៈវិនិច្ឆ័យដើម្បីទទួលបានការអនុញ្ញាត្តណាស់ ហើយក្នុងករណីនេះ ជាលក្ខខណ្ឌ អ្នកត្រូវតែមាន”បទពិសោធន៍ការងារចាប់ពី3ឆ្នាំឡើងទៅ ឬចាប់ពី10ឆ្នាំឡើងទៅ”។ មានការងារខ្លះ ដែលអ្នកនឹងទទួលបានការអនុញ្ញាត្ត បើមានបទពិសោធន៍ការងារ3ឆ្នាំ និងមានការងារខ្លះទៀត ដែលអ្នកចាំបាច់ត្រូវមានបទពិសោធន៍ការងារ10ឆ្នាំ ដើម្បីទទួលបានការអនុញ្ញាត្ត។

 

実務経験の証明は過去の会社からいろいろ書類をもらう必要がありますので、もし前の会社に連絡ができない人は、実質実経験を証明できないことになりますので、実務経験で証明する方法がとれない=就労ビザの許可は取れないことになります。

ដើម្បីបញ្ជាក់ពីបទពិសោធន៍ការងារ អ្នកចាំបាច់ត្រូវយកឯកសារផ្សេងៗពីក្រុមហ៊ុនដែលអ្នកធ្លាប់ធ្វើការ ដូច្នេះប្រសិនបើអ្នកមិនអាចទាក់ទងជាមួយក្រុមហ៊ុនចាស់នោះបានទេ វាស្មើនឹង មិនអាចបញ្ជាក់ពីបទពិសោធន៍ការងារបានដែរ ដូច្នេះ មិនអាចមានមធ្យោបាយបញ្ជាក់ពីបទពិសោធន៍ការងារ = មិនអាចទទួលបានវីសាការងារ ដែរ។

3 会社と外国人との間に契約があること
3 ត្រូវមានកិច្ចសន្យារវាងក្រុមហ៊ុន និងជនបរទេស

この契約は通常は雇用契約です。既に就職が決まっているということが必要です。
そもそも就職が決まってないとビザが出ませんので注意して下さい。雇用契約以外でも派遣契約でも請負契約でも取れます。少し難易度は上がりますが・・。

ជាទូទៅ កិច្ចសន្យានោះគឺកិច្ចសន្យាការងារ។ ជាការចាំបាច់ ដែលអ្នកត្រូវបានទទួលការផ្ដល់ការងារនោះរួចហើយ។

សូមមានការប្រុងប្រយ័ត្ន ព្រោះថាបើអ្នកមិនទាន់ទទួលបានការងារទេ នោះអ្នកក៏មិនអាចទទួលបានវីសាដែរ។ ក្រៅពីកិច្ចសន្យាការងារ អ្នកក៏អាចទទួលបានវីសាផងដែរ ប្រសិនបើមានកិច្ចសន្យាបុគ្គលិកបញ្ជូន ឬកិច្ចសន្យាទទួលកុងត្រា។ ទោះជាយ៉ាងណាក៏ដោយ វានឹងមានភាពលំបាកជាងបន្តិច…។

4 会社の経営状態
4 ស្ថានភាពនៃដំណើរការរបស់ក្រុមហ៊ុន

会社の経営状態が安定していることが必要です。そのために通常は決算書類関係を提出します。
大幅な赤字決算だと潰れそうな会社で外国人社員に給料を払えないのではないかと思われてしまいます。しかし、ただ単に赤字だからビザが絶対取れないとは言えません。赤字でも、今はこうだけど将来はこんなふうに黒字になると説明できれば大丈夫です。そういう説明のために事業計画書を作って申請書に添付します。

ជារឿងចាំបាច់ ដែលស្ថានភាពនៃដំណើរការរបស់ក្រុមហ៊ុន ត្រូវមានភាពនឹងនរ។ ដូច្នេះហើយទើបជាទូទៅ អ្នកត្រូវដាក់ឯកសារទាក់ទងនឹងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
ប្រសិនបើក្រុមហ៊ុននោះ មានការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ គេនឹងគិតថាក្រុមហ៊ុននោះអាចនឹងដួល ហើយមិនអាចបើកប្រាក់ខែឲ្យបុគ្គលិកបរទេសបានទេ។ ប៉ុន្តែ មិនអាចនិយាយបានថា ឲ្យតែខាតបង់ផ្នែកហិរញ្ញវត្ថុ នោះដឹងតែមិនអាចទទួលបានវីសាបាននោះទេ។ ទោះជាខាតបង់ហិរញ្ញវត្ថុនៅពេលនេះក៏ដោយ បើអាចពន្យល់បានថា នឹងទទួលបានផលចំណេញវិញនៅពេលអនាគតដោយរបៀបនេះឬរបៀបនោះ នោះក៏មិនមានបញ្ហាអ្វីដែរ។ ដើម្បីផ្ដល់ការពន្យល់បែបនេះ ត្រូវធ្វើឯកសារគម្រោងអាជីវកម្ម រួចដាក់ភ្ជាប់ជាមួយពាក្យស្នើសុំ។

 

また新しく作った会社は実績がありませんので、新設会社で決算書を出せない場合は必ず事業計画書を作成して提出する必要があります。

ម្យ៉ាងទៀត បើក្រុមហ៊ុននោះជាក្រុមហ៊ុនថ្មី ហើយមិនទាន់មានសមិទ្ធផលអ្វី ដែលជាហេតុមិនអាចដាក់ឯកសារហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថ្មីថ្មោងនោះបាន ជាដាច់ខាត ចាំបាច់ត្រូវតែធ្វើនិងដាក់ឯកសារគម្រោងអាជីវកម្ម។

5 日本人と同等の給与水準であること
5 ស្តង់ដារប្រាក់បៀវត្ស ត្រូវតែដូចគ្នានឹងពលរដ្ឋជប៉ុន

これは外国人に対する不当な差別禁止ってことです。同じ会社の日本人社員と同じくらいの給料をあげてくださいということです。

វាជាការហាមឃាត់ មិនឲ្យមានការរើសអើងមិនសមស្របចំពោះជនបរទេស។ មានន័យថា គេត្រូវផ្ដល់ប្រាក់បៀវត្ស ប្រហាក់ប្រហែលគ្នានឹងបុគ្គលិកពលរដ្ឋជប៉ុន ដែលធ្វើការក្នុងក្រុមហ៊ុនតែមួយ។

6 前科がないこと
6 មិនធ្លាប់ជាប់បទពិរុទ្ធណាមួយ

これは外国人が過去警察に捕まったことはないですか?ということです。
不良外国人にはビザは出さないという入国管理局の方針ですね。

វាសំដៅលើថា តើជនបរទេសនោះ ធ្លាប់ត្រូវបានប៉ូលីសចាប់ខ្លួនឬទេ។
វាជាគោលការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការមិនចេញវីសាឲ្យជនបរទេសដែលប្រព្រឹត្តអំពើមិនល្អ។

ការប្រឹក្សាដោយឥតគិតថ្លៃ

សូមទាក់ទងមកយើងខ្ញុំដោយសេរី

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការដាក់ពាក្យសុំទិដ្ឋាការទៅការិយាល័យអន្តោប្រវេសន៍ យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយភ្នាក់ងាររដ្ឋបាលដែលធ្លាប់ស្គាល់ពាក្យសុំទិដ្ឋាការជាមុនសិន។ ការពិគ្រោះយោបល់ជាមុនគឺជាគន្លឹះក្នុងការទទួលបានទិដ្ឋាការដោយសុវត្ថិភាព។

ប្រមុខរដ្ឋាភិបាល សាមូរ៉ៃ ផ្តល់ការប្រឹក្សាទាក់ទងនឹងទិដ្ឋាការ។ យើងនឹងស្វែងរកដំណោះស្រាយត្រឹមត្រូវដោយផ្អែកលើស្ថានភាពបុគ្គលរបស់អ្នក ហើយនឹងជួយអ្នករហូតដល់អ្នកទទួលបានទិដ្ឋាការរបស់អ្នក។

電話で相談の申込みをする

ស្នើសុំការពិគ្រោះយោបល់តាមទូរស័ព្ទ

តំបន់តូក្យូ : 03-5830-7919

តំបន់ណាហ្គោយ៉ា : 052-446-5087

តំបន់អូសាកា : 06-6341-7260

受付時間内にご予約を頂ければ、夜間・土日もご相談を承ります。
受付時間:平日 9時~20時 / 土日 9時~18時 ※祝日,国民の休日,12月30日~1月3日は除く。

ប្រសិនបើអ្នកធ្វើការកក់ទុកក្នុងម៉ោងទទួលភ្ញៀវ យើងក៏អាចផ្តល់ការប្រឹក្សានៅពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ។
ម៉ោងទទួល: ថ្ងៃធ្វើការ 9:00-20:00 / ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ 9:00-18:00 * មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក បុណ្យជាតិ និងថ្ងៃទី 30 ខែធ្នូ ដល់ថ្ងៃទី 3 ខែមករា។

ទម្រង់ពិគ្រោះយោបល់ឥតគិតថ្លៃ

SUB - MENU

SUB - MENU