トップページ > 帰化申請(日本国籍取得)ការស្នើសុំចូលសញ្ជាតិ (យកសញ្ជាតិជប៉ុន)

帰化申請(日本国籍取得)ការស្នើសុំចូលសញ្ជាតិ (យកសញ្ជាតិជប៉ុន)

帰化申請(日本国籍取得)
ការស្នើសុំចូលសញ្ជាតិ (យកសញ្ជាតិជប៉ុន)

私は入管専門にして行政書士の仕事をしていますが、帰化の問い合わせが来ます。それはどんな問い合わせかと言うと、「私は帰化できますか?」という問い合わせです。

រូបខ្ញុំផ្ទាល់ ជាសារការីដែលធ្វើការលើជំនាញអន្តោប្រវេសន៍ ហើយខ្ញុំទទួលបានសំនួរទាក់ទងនឹងការចូលសញ្ជាតិ។ សំនួរនោះ គឺថា”តើខ្ញុំអាចចូលសញ្ជាតិបានឬទេ?”។

 

みなさんは自分が帰化できるかどうか知りたいんですね。今帰化できるんだったら帰化したい、今はまだ帰化できないんだったら、どうすれば帰化できるのかを知りたい。あなたも同じではないでしょうか?帰化できるかどうかは「帰化の条件」を正しく理解する必要があります。その帰化の条件をこれから教えます。

អ្នកទាំងអស់គ្នា ពិតជាចង់ដឹងថា ខ្លួនគេអាចចូលសញ្ជាតិបានឬអត់។ គេចង់ចូលសញ្ជាតិភ្លាម បើអាចចូលបាននៅពេលនេះ ហើយបើមិនទាន់អាចចូលបាននៅពេលនេះទេ គេចង់ដឹងថា តើធ្វើយ៉ាងណាទើបអាចចូលសញ្ជាតិបាន។ អ្នកក៏ដូចគ្នាដែរ តើមែនទេ? អាចចូលសញ្ជាតិបានឬមិនបាន អាស្រ័យទៅលើថាតើអ្នកអាចយល់ពី”លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិ”បានត្រឹមត្រូវដែរឬអត់។ ខ្ញុំនឹងប្រាប់អ្នកពីលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិនេះ។

 

一般的な外国人の帰化申請の条件について説明したいと思います。「一般的な」というのは日本人と結婚していない外国人の方全部です。

ខ្ញុំសុំធ្វើការពន្យល់ ពីលក្ខខណ្ឌសម្រាប់ការស្នើសុំចូលសញ្ជាតិ សម្រាប់ជនបរទេសទូទៅ។ “ទូទៅ”នៅត្រង់នេះ ចង់សំដៅលើជនបរទេសទាំងអស់ ដែលមិនបានរៀបការជាមួយពលរដ្ឋជប៉ុន។

独身の外国人の方や、外国人同士で結婚している方も【一般的な外国人】です。例えばバングラデシュ人夫婦です。

ជនបរទេសដែលនៅលីវ និងជនបរទេសដែលបានរៀបការជាមួយជនបរទេសដូចគ្នាជាដើម ក៏ជា”ជនបរទេសទូទៅ”ដែរ។ ឧទាហរណ៍ ប្ដីនិងប្រពន្ធ ជាពលរដ្ឋបង់ក្លាដែសដូចគ្នា។

 

よく「家族全員で帰化しないとダメですか?」という質問をされますが、1人でも帰化できます。自分だけ帰化して、配偶者や子供は帰化しないということも大丈夫です。自分と子供は帰化して、配偶者は帰化しなくても大丈夫です。1人でも帰化申請できます。

មានច្រើនដងដែលគេសួរខ្ញុំ ថា”តើត្រូវតែចូលសញ្ជាតិទាំងអស់គ្នាមួយគ្រួសារមែនទេ?” ប៉ុន្តែមិនមែនដូច្នេះទេ ចូលសញ្ជាតិតែម្នាក់ ក៏បានដែរ។ ចង់ចូលសញ្ជាតិតែខ្លួនម្នាក់ឯង ហើយប្ដីឬប្រពន្ធ និងកូន មិនចូល ក៏មិនមានបញ្ហាអ្វីដែរ។ ចង់ចូលសញ្ជាតិតែខ្លួនឯងនិងកូន ហើយប្ដីឬប្រពន្ធ មិនចូល ក៏មិនមានបញ្ហាអ្វីដែរ។ តែម្នាក់ ក៏អាចស្នើសុំចូលសញ្ជាតិបានដែរ។

 

あと夫婦2 人で帰化したい場合に、1人は帰化の条件と満たしていて、1人は条件を満たしていない場合、1人が帰化条件を満たしていれば、配偶者は帰化の条件を満たしていなくても同時申請できることが多いです。なぜかというと1人が帰化許可になれば自動的に配偶者は日本人と結婚している外国人となります。日本人と結婚している外国人は帰化条件が緩和されています。だから申請の時に日本人と結婚している外国人の帰化申請の条件を満たしていればOKです。条件をみたしていれば2人同時に帰化申請できます。

បន្ថែមពីលើនេះ ក្នុងករណីចង់ចូលសញ្ជាតិពីរនាក់ប្ដីប្រពន្ធ ហើយមានម្នាក់ មានគ្រប់លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិ និងម្នាក់ទៀត មិនគ្រប់លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិទេនោះ ភាគច្រើន គេអាចស្នើសុំក្នុងពេលតែមួយ ប្រសិនបើ មានម្នាក់ដែលមានគ្រប់លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិ ទោះម្នាក់ទៀតមិនគ្រប់លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិក៏ដោយ។ នេះក៏ព្រោះថា បើមានម្នាក់ទទួលការអនុញ្ញាត្តចូលសញ្ជាតិ នោះមានន័យថា ជាស្វ័យប្រវត្ត ម្នាក់ទៀតនឹងក្លាយទៅជា ជនបរទេសដែលបានរៀបការជាមួយពលរដ្ឋជប៉ុន។ ចំពោះជនបរទេសដែលបានរៀបការជាមួយពលរដ្ឋជប៉ុន លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិ នឹងត្រូវបានបន្ធូរបន្ថយ។ ហេតុនេះហើយ បើនៅពេលស្នើសុំ គេអាចបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិ ចំពោះជនបរទេសដែលបានរៀបការជាមួយពលរដ្ឋជប៉ុន នោះគេអាចស្នើសុំបានហើយ។ បើមានគ្រប់លក្ខខណ្ឌ គេអាចស្នើសុំចូលសញ្ជាតិទាំងពីរនាក់ក្នុងពេលតែមួយបាន។

 

まず帰化申請の条件を確認してください。 ជាដំបូង សូមពិនិត្យមើលលក្ខខណ្ឌសម្រាប់ការស្នើសុំចូលសញ្ជាតិ។

1番目は住居要件です。 លក្ខខណ្ឌទី1 គឺលក្ខខណ្ឌស្នាក់នៅ។

・引き続き5年以上日本に住所を有すること

・ត្រូវមានអាសយដ្ឋានក្នុងប្រទេសជប៉ុន ចាប់ពី5ឆ្នាំជាប់គ្នាឡើងទៅ

 

これは簡単に言えば5年以上日本に住んでいますか?ということです。「継続して」です。
継続して5年以上です。「継続して」なので例えば3年日本に住んで、1年海外に行って、また2年日本に住んだ場合はダメです。「継続して」です。この場合は前の3年はカウントできませんので、後の2年とプラスしてこれから3年待たなければなりません。

បើនិយាយឲ្យស្រួលស្ដាប់ គឺថាតើអ្នកបាននិងកំពុងរស់នៅប្រទេសជប៉ុនចាប់ពី5ឆ្នាំឡើងទៅហើយឬនៅ។ ហើយត្រូវតែ”ជាប់គ្នា”។
ចាប់ពី5ឆ្នាំជាប់គ្នាឡើងទៅ។ ដោយសារវាត្រូវតែ”ជាប់គ្នា” ដូច្នេះឧបមាថា អ្នកបានរស់នៅប្រទេសជប៉ុន3ឆ្នាំ ហើយទៅរស់នៅក្រៅប្រទេស1ឆ្នាំ បន្ទាប់មកត្រឡប់មករស់នៅប្រទេសជប៉ុន2ឆ្នាំទៀត ក្នុងករណីនេះ អ្នកមិនអាចស្នើសុំបានទេ។ ត្រូវតែ”ជាប់គ្នា”។ ក្នុងករណីនេះ 3ឆ្នាំដំបូងនោះ មិនត្រូវបានរាប់បញ្ចូលទេ ដូច្នេះអ្នកត្រូវរង់ចាំ3ឆ្នាំទៀត ដើម្បីបន្ថែមពីលើ2ឆ្នាំដែលអ្នកកំពុងរស់នៅក្រោយនេះ។

 

あとは、仕事をしている期間が3年以上必要です。アルバイトではなくて社員です。正社員ですが、契約社員や派遣社員でも大丈夫です。就労ビザを取って3年以上働いていることが必要です。例えばこんな人は大丈夫です。

បន្ថែមពីលើនេះ រយៈពេលធ្វើការងារ ចាំបាច់ត្រូវតែចាប់ពី3ឆ្នាំឡើងទៅ។ មិនរាប់បញ្ចូលការងារក្រៅម៉ោងទេ ត្រូវតែជាបុគ្គលិកពេញសិទ្ធិ។ បុគ្គលិកពេញសិទ្ធិនោះ អាចជាបុគ្គលិកជាប់កិច្ចសន្យា ឬបុគ្គលិកបញ្ជូនក៏បាន។ អ្នកចាំបាច់ត្រូវតែបានយកវីសាការងារ និងកំពុងធ្វើការចាប់ពី3ឆ្នាំឡើងទៅ។ ឧទាហរណ៍ មនុស្សម្នាក់នេះ អាចធ្វើការស្នើសុំបាន។

 

・留学生として2年、就職して3年、合計5年の人は大丈夫です。

・បានរៀននៅប្រទេសជប៉ុន2ឆ្នាំ ហើយបានធ្វើការ3ឆ្នាំ នោះសរុបទៅមានរយៈពេល5ឆ្នាំ ដូច្នេះគេអាចស្នើសុំបាន។

 

次にこんな人は条件を満たしていません。

ប៉ុន្តែ មនុស្សម្នាក់នេះ មិនគ្រប់លក្ខខណ្ឌទេ។

 

・留学生として5年、就職して2年、合計7年の人。

・អ្នកដែលបានរៀននៅប្រទេសជប៉ុន5ឆ្នាំ ហើយបានធ្វើការ2ឆ្នាំ សរុបទៅមានត្រឹម7ឆ្នាំ។

 

就職して3年以上必要ですので、あと1年必要です。

ដោយសារចាំបាច់ត្រូវបានធ្វើការចាប់ពី3ឆ្នាំឡើងទៅ ដូច្នេះនៅសល់1ឆ្នាំទៀត។

 

転職回数は多くても大丈夫ですが、転職したばかりでは帰化申請できません。転職後は最低でも1年経過は必要です。

ទោះបានផ្លាស់ប្ដូរការងារច្រើនដង ក៏មិនមានបញ្ហាអ្វីដែរ ប៉ុន្តែប្រសិនបើបានផ្លាស់ប្ដូរការងារច្រើនដងពេកនោះ អ្នកមិនអាចស្នើសុំចូលសញ្ជាតិបានទេ។ បន្ទាប់ពីបានផ្លាស់ប្ដូរការងារ ចាំបាច់ត្រូវចាំឲ្យផុតយ៉ាងតិចចាប់ពី1ឆ្នាំឡើងទៅសិន។

 

次に確認してほしいのが5年の中の出国日数です。海外出張とか帰国出産とか大震災の時の出国とかで1回3カ月以上の出国した人は注意が必要です。連続して3ヶ月間、日本を離れていると、それまでの居住歴はなくなり、ゼロからもう一度カウントをすることになります。あと1回の出国は3カ月より短くても、1年間で150日間日本を出国すると同じ結果になります。例えば2カ月、2カ月、2カ月、2カ月の4回だと1回は3カ月以内ですが、トータルで240日です。 これはダメです。

ជាបន្ទាប់ទៅនេះ ខ្ញុំចង់ឲ្យអ្នកពិនិត្យទៅលើ ចំនួនថ្ងៃដែលនៅក្រៅប្រទេសជប៉ុន ក្នុងរយៈពេល5ឆ្នាំនោះ។ ចំពោះអ្នកដែលបាននៅក្រៅប្រទេសជប៉ុនចាប់ពី3ខែឡើងទៅក្នងមួយលើក ដោយសារមូលហេតុដូចជាទៅធ្វើការងារនៅក្រៅប្រទេស ទៅសម្រាលកូននៅប្រទេសកំណើត ឬនៅពេលមានគ្រោះធម្មជាតិជាដើម នោះអ្នកត្រូវមានការប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកចាកចេញពីប្រទេសជប៉ុន3ខែជាប់គ្នាឡើងទៅ ប្រវត្តិស្នាក់នៅមកដល់ពេលនេះ នឹងត្រូវអស់ ហើយត្រូវរាប់ចាប់ពីសូន្យទៅឡើងវិញម្ដងទៀត។ ហើយបើទោះជាការនៅក្រៅប្រទេសជប៉ុននោះ មានរយៈពេលតិចជាង3ខែក្នុងមួយលើកក៏ដោយ បើសិនសរុបទៅ អ្នកបាននៅក្រៅប្រទេសជប៉ុនចាប់ពី150ថ្ងៃឡើងទៅក្នុងមួយឆ្នាំ នោះលទ្ធផលក៏ដូចគ្នាដែរ។ ឧទាហរណ៍ថា បើ2ខែ 2ខែ 2ខែ 2ខែ ចំនួន4លើក នោះមានន័យថា មិនលើសពី3ខែទេក្នុងមួយលើកក៏ពិតមែន ប៉ុន្តែសរុបទៅមាន240ថ្ងៃ។ ក្នុងករណីនេះ អ្នកមិនអាចស្នើសុំបានទេ។

 

1回3カ月以上についてですが、「会社の出張だから大丈夫ですか?」という質問が多いです。会社命令の出張でもダメです。「ビザは切れていないし、3カ月日本にいなかったですが、家賃はずっと払ってました。」と言ってもダメです。

ទាក់ទងនឹងរឿង3ខែក្នុងមួយលើកនេះ មានសំនួរជាច្រើនដែលសួរថា”ចុះបើទៅដើម្បីធ្វើការងារក្រុមហ៊ុន នោះមិនមានបញ្ហាអីទេមែនទេ?”។ បើទោះជាទៅដោយសារក្រុមហ៊ុនចាត់តាំងឲ្យទៅក៏ដោយ ក៏មិនអាចស្នើសុំបានដែរ។ ទោះជាអ្នកប្រាប់គេថា”មិនទាន់ផុតវីសាឯណា ហើយទោះខ្ញុំមិនបាននៅប្រទេសជប៉ុន3ខែមែន តែខ្ញុំបានបង់ថ្លៃផ្ទះជាប់រហូត។”ក៏ដោយ ក៏មិនអាចស្នើសុំបានដែរ។

 

10年以上日本に住んでいる人は就労経験が1年以上あれば大丈夫です。

ចំពោះអ្នកដែលកំពុងរស់នៅប្រទេសជប៉ុនចាប់ពី10ឆ្នាំឡើងទៅ មានបទពិសោធន៍ការងារត្រឹមតែចាប់ពី1ឆ្នាំឡើងទៅ ក៏គ្មានបញ្ហាអ្វីដែរ។

 

例えば留学生9年+就職して1年で合計10年とか、大丈夫です。10年以上住んでいれば就労1年でも大丈夫ですが、日本10年ない場合は必ず就労経験は3年以上必要です。

ឧទាហរណ៍ថា រៀននៅប្រទេសជប៉ុន9ឆ្នាំ + ធ្វើការងារ1ឆ្នាំ សរុបទៅ10ឆ្នាំ មិនមានបញ្ហាអ្វីទេក្នុងករណីនេះ។ បើកំពុងរស់នៅប្រទេសជប៉ុនចាប់ពី10ឆ្នាំឡើងទៅ បានធ្វើការងារត្រឹមតែ1ឆ្នាំ ក៏មិនមានបញ្ហាអ្វីដែរ ប៉ុន្តែបើមិនបាន10ឆ្នាំក្នុងប្រទេសជប៉ុនទេ ជាដាច់ខាត ចាំបាច់ត្រូវមានបទពិសោធន៍ការងារចាប់ពី3ឆ្នាំឡើងទៅ។

 

日本人と結婚している外国人の方は要件が少し緩和されます。

ចំពោះជនបរទេសដែលបានរៀបការជាមួយពលរដ្ឋជប៉ុន លក្ខខណ្ឌនឹងត្រូវបានបន្ធូរបន្ធយបន្តិច។

 

緩和されると言っても、手続きや書類が簡単になるわけではありません。手続き方法は同じですし、結婚して日本人の夫とか日本人の妻がいますので日本人の書類もいくつか集めなければなりませんので、独身の外国人よりも書類は多くなるとおもいます。

ត្រូវបានបន្ធូរបន្ថយមែន ប៉ុន្តែមិនមែនមានន័យថា នឹងមានភាពងាយស្រួលក្នុងការធ្វើនីតិវិធីឬឯកសារនោះទេ។ របៀបរៀបចំធ្វើនីតិវិធីនៅដដែល ហើយដោយសារតែអ្នកបានរៀបការជាមួយពលរដ្ឋជប៉ុន ដូច្នេះអ្នកក៏ត្រូវប្រមូលឯកសារមួយចំនួនរបស់ប្ដីឬប្រពន្ធរបស់អ្នក ដែលជាពលរដ្ឋជប៉ុនដែរ ហើយខ្ញុំគិតថា ឯកសារនឹងមានចំនួនច្រើនជាងជនបរទេសដែលនៅលីវទៅទៀត។/p>

 

帰化申請できる条件が簡単になるだけで、申請自体は全然簡単じゃないです。

មានតែលក្ខខណ្ឌសម្រាប់ការស្នើសុំចូលសញ្ជាតិទេ ដែលត្រូវបានសម្រួល ប៉ុន្តែការស្នើសុំ មិនមានភាពងាយស្រួលសោះឡើយ។

まず、日本人と結婚している外国人は住居要件が少し緩和されます。緩和される所は住居要件です。
ជាដំបូង ចំពោះជនបរទេសដែលបានរៀបការជាមួយពលរដ្ឋជប៉ុន លក្ខខណ្ឌស្នាក់នៅ នឹងត្រូវបានបន្ធូរបន្ថយបន្តិច។ អ្វីដែលមានការបន្ធូរបន្ថយ គឺលក្ខខណ្ឌស្នាក់នៅ។

通常、一般的な外国人の方の住居要件は5年以上日本に住んでいることですが、

ជាធម្មតា លក្ខខណ្ឌស្នាក់នៅរបស់ជនបរទេសទូទៅ គឺការបាននិងកំពុងរស់នៅប្រទេសជប៉ុនចាប់ពី5ឆ្នាំឡើងទៅ

 

日本人と結婚している外国人は、
・引き続き3年以上日本に住所を有し、現在も日本に住所を有していること

ប៉ុន្តែ ចំពោះជនបរទេសដែលបានរៀបការជាមួយពលរដ្ឋជប៉ុនវិញ
・គឺការមានអាសយដ្ឋាននៅប្រទេសជប៉ុនចាប់ពី3ឆ្នាំជាប់គ្នាឡើងទៅ ហើយក៏ត្រូវមានអាយដ្ឋាននៅក្នុងប្រទេសជប៉ុនក្នុងពេលបច្ចុប្បន្នដែរ

 

例えば留学生で3年日本に住んでいれば、日本人と結婚した時点で帰化の条件を満たします。留学生でも会社員でも構いませんけれども、3年以上日本に住んでいる外国人は日本人と結婚すれば帰化できます。結婚してから3年待つ必要はないです。結婚してから3年待たなければならないと誤解している人が多いですが、そうじゃないです。3年住んでいれば、日本人と結婚した時点でOKです。

ឧបមាថា បើអ្នកកំពុងរស់នៅក្នុងប្រទេសជប៉ុនបាន3ឆ្នាំរួចហើយក្នុងនាមជាសិស្សឬនិស្សិតបរទេស នោះគ្រាន់តែអ្នកបានរៀបការជាមួយពលរដ្ឋជប៉ុនភ្លាម អ្នកនឹងមានគ្រប់លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិ។ មិនថាជាសិស្សនិស្សិតបរទេស ឬបុគ្គលិកក្រុមហ៊ុនក៏ដោយ បើជនបរទេសនោះកំពុងរស់នៅប្រទេសជប៉ុនបានរយៈពេល3ឆ្នាំឡើងទៅ និងបានរៀបការជាមួយពលរដ្ឋជប៉ុន នោះគេអាចចូលសញ្ជាតិបានហើយ។ គេមិនចាំបាច់ចាំ3ឆ្នាំបន្ទាប់ពីបានរៀបការរួចនោះទេ។ មានមនុស្សជាច្រើនដែលយល់ច្រឡំថា គេចាំបាច់ត្រូវចាំ3ឆ្នាំសិនបន្ទាប់ពីបានរៀបការរួច ប៉ុន្តែនេះមិនមែនជាការពិតទេ។ បើបានរស់នៅបាន3ឆ្នាំហើយ គ្រាន់តែបានរៀបការជាមួយពលរដ្ឋជប៉ុនភ្លាម គេអាចស្នើសុំបានហើយ។

 

もうひとつ条件があります。

ក៏មានលក្ខខណ្ឌមួយទៀតដែរ។

 

婚姻の日から3年を経過し、引き続き1年以上日本に住所を有していること

ត្រូវផុត3ឆ្នាំគិតពីថ្ងៃចុះបញ្ជីអាពាហ៍ពិពាហ៍ និងត្រូវមានអាសយដ្ឋានក្នុងប្រទេសជប៉ុនចាប់ពី1ឆ្នាំជាប់គ្នាឡើងទៅ

 

これは、日本に住んでいるのが1年しかなくても、結婚してから3年以上たっているなら帰化申請OKということです。例えば、海外で日本人と結婚した、例えば日本人がベトナムに住んでいて、ベトナム人と日本人がベトナムで結婚した場合です。日本人とベトナム人が結婚して2年ベトナムに住んで、日本に2人で引越ししました。それから1年日本に住めば帰化はOKです。

ចង់មានន័យថា ទោះជារស់នៅប្រទេសជប៉ុនបានត្រឹម1ឆ្នាំក៏ដោយ បើផុតចាប់ពី3ឆ្នាំឡើងទៅហើយបន្ទាប់ពីរៀបការរួច នោះអ្នកអាចស្នើសុំចូលសញ្ជាតិបានហើយ។ ឧទាហរណ៍ថា អ្នកបានរៀបការជាមួយពលរដ្ឋជប៉ុននៅក្រៅប្រទេសជប៉ុន ឬឧបមាថា ពលរដ្ឋជប៉ុនបានរស់នៅប្រទេសវៀតណាម ហើយពលរដ្ឋជប៉ុននោះបានរៀបការជាមួយពលរដ្ឋវៀតណាមនៅក្នុងប្រទេសវៀតណាម។ បន្ទាប់ពីពលរដ្ឋវៀតណាមនោះបានរៀបការជាមួយពលរដ្ឋជប៉ុនហើយ គេបានរស់នៅប្រទេសវៀតណាម2ឆ្នាំ ហើយបន្ទាប់មក គេបានផ្លាស់មករស់នៅប្រទេសជប៉ុនទាំងពីរនាក់។ បន្ទាប់ពីនោះមក បើគេរស់នៅប្រទេសជប៉ុនបាន1ឆ្នាំ គេនឹងអាចចូលសញ្ជាតិបានហើយ។

 

日本人と結婚していても過去にオーバーステイとかで、在留特別許可をとった人もいるかもしれません。こういう方は在留特別許可をとった日から10年以上たっていることが必要です。この場合は3年ではダメなので注意してください。

ទោះជាបានរៀបការជាមួយពលរដ្ឋជប៉ុនហើយក៏ដោយ ប៉ុន្តែអាចមានអ្នកខ្លះ ដែលធ្លាប់ទទួលបានការអនុញ្ញាត្តពិសេសសម្រាប់ការស្នាក់នៅ ដោយសារធ្លាប់បានស្នាក់នៅលើសសុពលភាពជាដើម។ សម្រាប់អ្នកទាំងនោះ ជាការចាំបាច់ដែលត្រូវផុតរយៈពេលចាប់ពី10ឆ្នាំឡើងទៅសិន គិតចាប់ពីថ្ងៃទទួលបានការអនុញ្ញាត្តពិសេសសម្រាប់ការស្នាក់នៅ។ សូមមានការប្រុងប្រយ័ត្ន ព្រោះថាក្នុងករណីនេះ រយៈពេលមិនមែន3ឆ្នាំនោះទេ។

次は2番目の条件です。បន្ទាប់មក នេះជាលក្ខខណ្ឌទី2។

20歳以上であること

・ត្រូវមានអាយុចាប់ពី20ឆ្នាំឡើងទៅ

3番目の条件は素行要件です。 លក្ខខណ្ឌទី3 គឺលក្ខខណ្ឌអាកប្បកិរិយា។

これは真面目な人かどうかです。きちんと税金を払っていること。前科がないこと。まず会社員の方は住民税の支払い状況が重要です。税金は配偶者の分も納税証明が必要です。自分は払っているけど配偶者は税金滞納しているとダメなので注意してください。

ចង់សំដៅថា មនុស្សនោះ ជាមនុស្សម៉ត់ចត់ឬក៏អត់។ ត្រូវបង់ពន្ធបានពេញលេញ។ មិនត្រូវធ្លាប់ជាប់បទពិរុទ្ធណាមួយ។ សម្រាប់បុគ្គលិកក្រុមហ៊ុន ស្ថានភាពនៃការបង់អាករលើការស្នាក់នៅ ជារឿងសំខាន់។ ចំពោះការបង់ពន្ធ ក៏ចាំបាច់ត្រូវមានការបញ្ជាក់ពីការបង់ពន្ធ របស់ភាគីប្ដីឬប្រពន្ធដែរ។ សូមមានការប្រុងប្រយ័ត្ន ព្រោះថាទោះជាអ្នកបានបង់ពន្ធបានត្រឹមត្រូវក៏ដោយ បើប្ដីឬប្រពន្ធរបស់អ្នក មិនបានបង់នោះទេ វាក៏បង្កជាបញ្ហាដែរ។

 

住民税は会社から天引きされている方と、自分で役所に支払わなければならない方がいます。給与明細を見たときに住民税が天引きされていれば問題ありません。会社が住民税を天引きしていない場合もあります。そういう会社に勤めている人は自分で払わなければならないのですが、もちろん払っていれば何も問題はありません。時々住民税を払っていない方がいます。払っていなければ必ず未納の分は全部払って下さい。

ចំពោះអាករលើការស្នាក់នៅ មានអ្នកខ្លះ ដែលក្រុមហ៊ុនជាអ្នកកាត់បង់ឲ្យ និងមានអ្នកខ្លះទៀត ដែលត្រូវទៅបង់នៅការិយាល័យរដ្ឋដោយខ្លួនឯង។ បើអ្នកមើលក្នុងវិក្កយបត្រនៃការបង់ប្រាក់បៀវត្ស ឃើញថាអាករលើការស្នាក់នៅ ត្រូវបានកាត់រួចហើយ នោះមិនមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែ ក៏មានករណី ដែលក្រុមហ៊ុនមិនបានកាត់អាករលើការស្នាក់នៅដែរ។ ចំពោះអ្នកដែលកំពុងធ្វើការនៅក្រុមហ៊ុនបែបនេះ គេត្រូវបង់ដោយខ្លួនឯង ហើយប្រាកដណាស់ បើបានបង់ហើយ មិនមានបញ្ហាអ្វីនោះទេ។ ជួនកាល មានអ្នកខ្លះ ដែលមិនបានបង់អាករលើការស្នាក់នៅ។ ប្រសិនបើអ្នកមិនទាន់បានបង់ទេ សូមបង់នូវថ្លៃដែលមិនទាន់បានបង់ទាំងអស់នោះជាដាច់ខាត។

 

住民税で注意してほしいのは扶養者です。自分の源泉徴収票を確認してください。例えば、妻や夫がアルバイトをしている場合に、扶養に入れている場合があります。扶養に入れれば自分の税金が安くなりますから。でもアルバイトの収入が年間130万以上だと扶養に入れることはできません。いれることはできなくても、時々入れていることがありますので、その時は修正申告が必要になります。また、本国の両親を扶養に入れている人は注意が必要です。本国の親を適法に扶養にいれても問題はないです。しかし、本当はお金を母国に送っていないのに扶養にいれていると問題になります。なぜなら国際送金記録の提出が必要になる場合が多いからです。

ចំណុចដែលខ្ញុំចង់ឲ្យអ្នកមានការប្រុងប្រយ័ត្នចំពោះអាករលើការស្នាក់នៅ គឺអ្នកចិញ្ចឹម។ សូមពិនិត្យមើលព្រឹត្តិបត្រកាត់ទុកពន្ធរបស់អ្នកផ្ទាល់។ ឧទាហរណ៍ បើប្ដីឬប្រពន្ធធ្វើការក្រៅម៉ោង មានករណីខ្លះ ដែលអាចជាករណី មានសមាជិកត្រូវចិញ្ចឹម។ បើមានសមាជិកត្រូវចិញ្ចឹម នោះថ្លៃពន្ធ នឹងចុះថោកជាងមុន។ ប៉ុន្តែ បើប្រាក់បៀវត្សប្រចាំឆ្នាំពីការងារក្រៅម៉ោងនោះ មានចាប់ពី130ម៉ឺនឡើងទៅ នោះមិនអាចចាត់ទុកថា មានសមាជិកត្រូវចិញ្ចឹម នោះទេ។ ទោះជាមិនអាចចាត់ទុកថា មានសមាជិកត្រូវចិញ្ចឹម ក៏ដោយ ប៉ុន្តែមានពេលខ្លះ ដែលវាជាប់ជា មានសមាជិកត្រូវចិញ្ចឹម ដែរ ដូច្នេះបើមានបញ្ហានេះ ជាចាំបាច់អ្នកត្រូវធ្វើការរាយការណ៍កែតម្រូវការបង់ពន្ធ។ បន្ថែមពីលើនេះ ចំពោះអ្នកដែលត្រូវចិញ្ចឹមឪពុកម្ដាយនៅប្រទេសកំណើត គេត្រូវមានការប្រុងប្រយ័ត្ន។ បើអ្នកចិញ្ចឹមឪពុកម្ដាយនៅប្រទេសកំណើតស្របតាមច្បាប់មែន នោះមិនមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែបើសិនជា តាមជាក់ស្ដែង មិនបានផ្ញើប្រាក់ទៅប្រទេសកំណើតផង ហើយដាក់ថា មានសមាជិកត្រូវចិញ្ចឹម នោះនឹងមានបញ្ហា។ នេះក៏ដោយសារតែ មានភាគរយខ្ពស់ ដែលអ្នកចាំបាច់ត្រូវដាក់ឯកសារបញ្ជាក់ពីកំណត់ត្រាផ្ញើប្រាក់ឆ្លងប្រទេស។

 

会社経営者や個人事業主の方は個人の税金+会社の税金もちゃんと払っていることが必要です。

ចំពោះអ្នកគ្រប់គ្រងក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្ទាល់ខ្លួនជាដើម គេចាំបាច់ត្រូវបង់ថ្លៃពន្ធរបស់ខ្លួនផ្ទាល់ + ថ្លៃពន្ធរបស់ក្រុមហ៊ុន ឲ្យបានត្រឹមត្រូវ។

交通違反に注意 ប្រុងប្រយ័ត្នចំពោះការល្មើសច្បាប់ចរាចរណ៍

運転免許を持ってない人はあまり関係ないと思いますが、交通違反は過去5年間の違反経歴を見られます。5年以上前の違反経歴は基本的に関係ありません。5年前から現在までの交通違反は何回ありますか? 5年間5回以内だったら大丈夫です。6回以上だと帰化が難しくなる場合もあります。

រឿងនេះមិនសូវមានការពាក់ព័ន្ធ ជាមួយអ្នកដែលមិនមានប័ណ្ណបើកបរប៉ុន្មានទេ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ចំពោះការល្មើសច្បាប់ចរាចរណ៍ គេអាចមើលពីប្រវត្តិល្មើសច្បាប់ក្នុងរយៈពេល5ឆ្នាំចុងក្រោយបាន។ ជាទូទៅ មិនមានបញ្ហាអ្វីទេ សម្រាប់ប្រវត្តិល្មើសច្បាប់មុន5ឆ្នាំនេះ។ ក្នុងរយៈពេល5ឆ្នាំនេះ បើមានត្រឹម5ដងឬតិចជាងនេះ នោះមិនមានបញ្ហានោះទេ។ បើចាប់ពី6ដងឡើងទៅ អាចមានករណី ដែលការចូលសញ្ជាតិនឹងមានការពិបាក។

 

交通違反以外で警察に捕まった人はとても少ないと思いますと思います。例えば街の中でケンカしたとか、万びきしたとか、でも裁判手続きをして刑が確定していなければ前科にならないケースも多いので不安な方はご相談ください。

ខ្ញុំគិតថា មានមនុស្សតិចតួចប៉ុណ្ណោះ ដែលត្រូវបានប៉ូលីសចាប់ខ្លួន ដោយសាររឿងអ្វីផ្សេងក្រៅពីការល្មើសច្បាប់ចរាចរណ៍។ ឧទាហរណ៍ ទោះជាបានវាយតប់គ្នានៅតាមផ្លូវ ឬបានលួចទំនិញក្នុងហាងជាដើមក៏ដោយ ប្រសិនបើបានឆ្លងកាត់នីតិវិធីតុលាការ ហើយតុលាការមិនបានកាត់ក្ដីថាមានទោសនោះទេ ភាគច្រើន វានឹងមិនក្លាយជាបទពិរុទ្ធនោះទេ ប៉ុន្តែបើអ្នកមានការព្រួយបារម្ភពីរឿងនេះ សូមធ្វើការពិគ្រោះយោបល់ជាមួយយើងខ្ញុំ។

年金支払い状況 ស្ថានភាពនៃការបង់ប្រាក់សោធន

年金を払っているかどうかは帰化の許可ポイントです。会社で厚生年金に加入していて、給料から天引きされている人は何も問題ありませんが、厚生年金に入っていない会社もあると思います。そういう人は国民年金を払っている必要があります。外国人の方は全然払っていないという人も多いです。そういう人は最低でも過去1年分は払って下さい。とりあえず直近1年間の国民年金を払えば帰化申請は大丈夫です。1カ月1万8千円くらいですから1年だと20万くらいになります。

ត្រង់ថាអ្នកបានបង់ប្រាក់សោធនឬក៏អត់ វាជាចំណុចសំខាន់សម្រាប់ការអនុញ្ញាត្តចូលសញ្ជាតិ។ មិនមានបញ្ហាអ្វីទេ ចំពោះអ្នកដែលបានចូលសោធនសុខុមាលភាពនៅក្រុមហ៊ុន ហើយវាត្រូវបានកាត់ដកចេញពីប្រាក់បៀវត្សរួចហើយនោះ ប៉ុន្តែខ្ញុំគិតថា មានក្រុមហ៊ុនខ្លះ ក៏មិនបានចូលសោធនសុខុមាលភាពដែរ។ ចំពោះអ្នកទាំងនេះ ចាំបាច់គេត្រូវបង់ប្រាក់សោធនជាតិ។ មានជនបរទេសច្រើន ដែលមិនធ្លាប់បានបង់ទាល់តែសោះ។ ចំពោះអ្នកទាំងនេះ យ៉ាងតិចណាស់ សូមបង់ថ្លៃសម្រាប់រយៈពេល1ឆ្នាំចុងក្រោយ។ ឲ្យតែបានបង់បង់ប្រាក់សោធនជាតិ1ឆ្នាំចុងក្រោយ គេអាចស្នើសុំចូលសញ្ជាតិបានហើយ។ ដោយសារវាមានតម្លៃប្រហែល1ម៉ឺន8ពាន់ក្នុង1ខែ ដូច្នេះក្នុង1ឆ្នាំ វាមានតម្លៃប្រហែល20ម៉ឺន។

 

会社経営者の方は、会社として必ず厚生年金と健康保険に加入しなければなりません。

ចំពោះអ្នកគ្រប់គ្រងក្រុមហ៊ុន ជាដាច់ខាត គេចាំបាច់ត្រូវចូលសោធនសុខុមាលភាព និងធានារ៉ាប់រងសុខភាព ក្នុងនាមជាក្រុមហ៊ុន។

生計要件 លក្ខខណ្ឌជីវភាព

生計要件は自分+一緒に住んでいる家族の収入で生活するのに十分なお金があるかということです。よく「貯金はいくらあれば大丈夫ですか?」と聞かれますが、 貯金は多くても少なくても関係ありません。それより安定した職業について毎月収入があることの方が重要です。毎月の給料は会社員の方は最低月18万以上くらいあれば問題ありません。
正社員でも契約社員でも派遣社員でも大丈夫です。でも今失業して無職の人はダメです。就職してから申請して下さい。会社経営者の方は役員報酬ですが、これも毎月18万くらいでも許可おります。

លក្ខខណ្ឌជីវភាពសំដៅលើ ថាតើចំណូលរបស់ខ្លួនឯង + ចំណូលរបស់សមាជិកគ្រួសារដែលរស់នៅជាមួយគ្នា មានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅឬទេ។ មានគេសួរខ្ញុំច្រើន ថា”មានប្រាក់សន្សំប៉ុន្មាន ទើបគ្រប់គ្រាន់?” ប៉ុន្តែចំពោះប្រាក់សន្សំ មានតិចឬច្រើន មិនសំខាន់ទេ។ ការមានមុខរបរនឹងនរ និងមានចំណូលប្រចាំខែ គឺជារឿងសំខាន់ជាង។ ចំពោះប្រាក់បៀវត្សប្រចាំខែ សម្រាប់បុគ្គលិកក្រុមហ៊ុន បើមានយ៉ាងតិចចាប់ពីប្រហែល18ម៉ឺនឡើងទៅក្នុងមួយខែ នោះមិនមានបញ្ហាអ្វីទេ។្

ទោះជាបុគ្គលិកពេញសិទ្ធិ ឬបុគ្គលិកជាប់កិច្ចសន្យា ឬបុគ្គលិកបញ្ជូនក៏ដោយ ក៏មិនមានបញ្ហាអ្វីទាំងអស់។ ប៉ុន្តែចំពោះអ្នកដែលបានបាត់បង់ការងារ ហើយបច្ចុប្បន្នមិនមានការងារធ្វើទេ គេមិនអាចស្នើសុំបានទេ។ សូមដាក់ពាក្យស្នើសុំ បន្ទាប់ពីមានការងារធ្វើ។ ចំពោះអ្នកគ្រប់គ្រងក្រុមហ៊ុន ក៏ដូចគ្នា បើប្រាក់រង្វាន់សម្រាប់សមាជិកក្រុមប្រឹក្សាភិបាល មានត្រឹមប្រហែល18ម៉ឺនក្នុងមួយខែនោះ គេនឹងទទួលបានការអនុញ្ញាត្ត។

 

あとは「家は買った方が有利ですか?」という質問も多いです。これも答えとしては有利不利はありません。家は持ち家でもいいし、賃貸でも大丈夫です。審査に関係ないということです。

សំនួរថា”បើទិញផ្ទះទៅ មានផលល្អឬទេ?” ក៏មានច្រើនដែរ។ ចម្លើយទៅកាន់សំនួរនេះ គឺថាមិនមានផលល្អ ឬផលមិនល្អអីទេ។ មានផ្ទះផ្ទាល់ខ្លួនក៏បាន នៅផ្ទះជួល ក៏មិនមានបញ្ហាអ្វីដែរ។ វាមិនមានការជាប់ពាក់ព័ន្ធនឹងដំណើការនៃការវិនិច្ឆ័យទេ។

 

次は思想関係です。
これは簡単に言えば日本国を破壊するような危険な考えを持っていないことということです。

ចំណុចបន្ទាប់មកទៀត គឺទាក់ទងនឹងគំនិត។
បើនិយាយឲ្យស្រួលស្ដាប់ ចង់សំដៅលើ ថាតើអ្នកមានគំនិតគ្រោះថ្នាក់ ចង់បំផ្លេចបំផ្លាញប្រទេសជប៉ុនដែរឬអត់។

最後7番目 លក្ខខណ្ឌទី7 ជាលក្ខខណ្ឌចុងក្រោយ។

日本語の読み書きができること。話せることじゃなくて読み書きです。レベルは小学校3年生レベルです。日本語能力3級くらい持っていれば全く問題はないと思います。

ត្រូវចេះអាន និងចេះសរសេរភាសាជប៉ុន។ មិនមែនការនិយាយទេ គឺការអាន និងការសរសេរ។ កម្រិតសិស្សបឋមសិក្សាថ្នាក់ទី3។ ខ្ញុំគិតថា បើអ្នកមានត្រឹមវិញ្ញាបនបត្រតេស្តភាសាជប៉ុនកម្រិត3 នោះនឹងមិនមានបញ្ហាអ្វីនោះទេ។

 

いかがでしたでしょうか?帰化の条件は確認できましたか?帰化の条件が大丈夫な人も、1,2年待たなければならない人もいたと思います。帰化申請はスタートから結果をもらうまで審査期間は10カ月から1年くらいかかります。

តើអ្នកយល់យ៉ាងណាដែរ? តើអ្នកអាចពិនិត្យមើលលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិបានហើយឬនៅ? ខ្ញុំគិតថា មានអ្នកខ្លះមានគ្រប់លក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិហើយ ហើយអ្នកខ្លះទៀត ក៏ត្រូវរង់ចាំ1ឬ2ឆ្នាំទៅមុខទៀត។ ចំពោះការស្នើសុំចូលសញ្ជាតិ តាំងពីការចាប់ផ្ដើម រហូតដល់បានទទួលលទ្ធផល រយៈពេលនៃដំណើរការវិនិច្ឆ័យ នៅចន្លោះពីប្រហែល10ខែ ទៅ1ឆ្នាំ។

ការប្រឹក្សាដោយឥតគិតថ្លៃ

សូមទាក់ទងមកយើងខ្ញុំដោយសេរី

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការដាក់ពាក្យសុំទិដ្ឋាការទៅការិយាល័យអន្តោប្រវេសន៍ យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយភ្នាក់ងាររដ្ឋបាលដែលធ្លាប់ស្គាល់ពាក្យសុំទិដ្ឋាការជាមុនសិន។ ការពិគ្រោះយោបល់ជាមុនគឺជាគន្លឹះក្នុងការទទួលបានទិដ្ឋាការដោយសុវត្ថិភាព។

ប្រមុខរដ្ឋាភិបាល សាមូរ៉ៃ ផ្តល់ការប្រឹក្សាទាក់ទងនឹងទិដ្ឋាការ។ យើងនឹងស្វែងរកដំណោះស្រាយត្រឹមត្រូវដោយផ្អែកលើស្ថានភាពបុគ្គលរបស់អ្នក ហើយនឹងជួយអ្នករហូតដល់អ្នកទទួលបានទិដ្ឋាការរបស់អ្នក។

電話で相談の申込みをする

ស្នើសុំការពិគ្រោះយោបល់តាមទូរស័ព្ទ

តំបន់តូក្យូ : 03-5830-7919

តំបន់ណាហ្គោយ៉ា : 052-446-5087

តំបន់អូសាកា : 06-6341-7260

受付時間内にご予約を頂ければ、夜間・土日もご相談を承ります。
受付時間:平日 9時~20時 / 土日 9時~18時 ※祝日,国民の休日,12月30日~1月3日は除く。

ប្រសិនបើអ្នកធ្វើការកក់ទុកក្នុងម៉ោងទទួលភ្ញៀវ យើងក៏អាចផ្តល់ការប្រឹក្សានៅពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ។
ម៉ោងទទួល: ថ្ងៃធ្វើការ 9:00-20:00 / ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ 9:00-18:00 * មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក បុណ្យជាតិ និងថ្ងៃទី 30 ខែធ្នូ ដល់ថ្ងៃទី 3 ខែមករា។

ទម្រង់ពិគ្រោះយោបល់ឥតគិតថ្លៃ

SUB - MENU

SUB - MENU