トップページ > もし申請が不許可になってしまったら? ចុះបើការស្នើសុំ មិនទទួលបានការអនុញ្ញាត្ត?

もし申請が不許可になってしまったら? ចុះបើការស្នើសុំ មិនទទួលបានការអនុញ្ញាត្ត?

もし申請が不許可になってしまったら?
ចុះបើការស្នើសុំ មិនទទួលបានការអនុញ្ញាត្ត?

入国管理局への在留資格申請は自分で申請した場合、不許可になることがよくあります。事実、ご自身で申請した方が不許可になって当事務所へ相談に来るというケースも頻繁にあります。
入国管理局は、許可にするか、不許可にするかについて広く裁量を持っていますので、申請すれば必ず下りるという性質のものではありません。それは、あなたが申請したビザについても同じことが言えます。
自分と同じようなケースで友人や知り合いの方が許可になったとしても、自分の場合に全く同じケースであるということはなく、さらに申請書作成過程において記載内容、説明内容、添付書類はほとんど違うものになっているはずなので、同じく許可になるという保証は全くありません。

 

ករណីបានដាក់ពាក្យស្នើសុំលក្ខណសម្បត្តិស្នាក់នៅនៅនាយកដ្ឋានអន្តោប្រវេសន៍ដោយខ្លួនឯង មានច្រើនដែលមិនទទួលបានការអនុញ្ញាត្ត។ ហើយបើនិយាយតាមជាក់ស្ដែង ក៏ឧស្សាហ៍មានអ្នកដែលបានដាក់ពាក្យស្នើសុំដោយខ្លួនឯង ហើយមិនទទួលបានការអនុញ្ញាត្ត រួចក៏បានងាកមកពិគ្រោះយោបល់ជាមួយការិយាល័យយើងខ្ញុំដែរ។

នាយកដ្ឋានអន្តោប្រវេសន៍ មានឆន្ទានុសិទ្ធិធំធេង ក្នុងការសម្រេចថាផ្ដល់ការអនុញ្ញាត្ត ឬមួយមិនផ្ដល់ការអនុញ្ញាត្តទេ ដូច្នេះវាមិនមែនជារបស់ ដែលគ្រាន់តែអ្នកបានស្នើសុំ ដឹងតែពីបាននោះទេ។ រឿងនេះ អាចនិយាយបានថា ក៏ដូចគ្នាចំពោះវីសាដែលអ្នកបានស្នើសុំដែរ។

ទោះជាអ្នកស្គាល់គ្នាឬមិត្តភក្ដិរបស់អ្នក មានករណីដែលមើលទៅដូចគ្នានឹងករណីរបស់អ្នកដែរ ហើយគេបានទទួលការអនុញ្ញាត្តក៏ដោយ ក៏មិនមានករណីណាដែលអាចដូចគ្នាទាំងស្រុងនឹងករណីរបស់អ្នកដែរ ហើយលើសពីនេះទៅទៀត នៅពេលដំណើរការធ្វើឯកសារស្នើសុំ ក៏ខ្លឹមសារនៃការបំពេញ ខ្លឹមសារនៃការពន្យល់ និងឯកសារភ្ជាប់ គួរតែខុសគ្នាសឹងតែទាំងស្រុងដែរ ដូច្នេះការធានាថាអ្នកនឹងបានទទួលការអនុញ្ញាត្តដូចគេដែរនោះ គឺមិនមានសោះឡើយ។

再申請サービス
សេវាកម្មដាក់ពាក្យស្នើសុំម្ដងទៀត

自分でビザ申請を行って不許可になった場合に、もちろん再申請はできますが、 最初に申請した時よりも、審査が厳しくなります。
なぜなら、前回の申請の不許可実績は全て入国管理局に記録されているからです。不許可の理由を確認し、その原因を解消すると、最初に申請した内容との矛盾が発生することが多く、それを解消するのが難しいことになります。
よって、安易に自分で再申請をしたりせず、当事務所のような専門家に相談し、再申請をすることをお勧めします。
さむらい行政書士法人では、これまで不許可になってご相談にいらっしゃるお客様のサポートに関し多数の実績があります。
自分でビザ申請を行った、もしくは他事務所でビザ申請を行ったが、不許可通知書が届いてしまった。
このように困っている方は多いです。
不許可通知が届いたからといって、まだ諦める必要はありません。
不許可理由を確認・改善して再申請すれば、許可になる可能性はあります。

 

ក្នុងករណីដែលអ្នកបានដាក់ពាក្យស្នើសុំដោយខ្លួនឯង ហើយមិនបានទទួលការអនុញ្ញាត្តទេនោះ ប្រាកដណាស់ថា អ្នកអាចដាក់ពាក្យស្នើសុំម្ដងទៀតបាន

ប៉ុន្តែដំណើរការវិនិច្ឆ័យ នឹងកាន់តែមានភាពតឹងរ៉ឹង ជាងពេលដាក់ពាក្យស្នើសុំលើកដំបូងទៅទៀត។

បើសួរថាហេតុអ្វី នោះក៏ព្រោះតែកំណត់ត្រានៃការមិនទទួលបានការអនុញ្ញាត្តកាលពីលើកមុន ត្រូវបានកត់ត្រាទាំងអស់នៅនាយកដ្ឋានអន្តោប្រវេសន៍។ បើសិនអ្នកពិនិត្យលើហេតុផលដែលមិនទទួលបានការអនុញ្ញាត្ត ហើយលុបបំបាត់មូលហេតុនោះ ភាគច្រើននឹងមានលេចចេញមក នូវភាពមិនស៊ីសង្វាក់គ្នាទៅនឹងខ្លឹមសារនៅពេលដាក់ពាក្យស្នើសុំលើកដំបូង ដូច្នេះនឹងមានការលំបាកក្នុងការបំបាត់មូលហេតុនោះណាស់។

ដោយហេតុនេះហើយ ទើបយើងខ្ញុំសូមណែនាំ ​ឲ្យលោកអ្នកដាក់ពាក្យស្នើសុំម្ដងទៀត បន្ទាប់ពីបានពិគ្រោះជាមួយអ្នកជំនាញ ដូចជាការិយាល័យយើងខ្ញុំជាដើម ហើយចៀសវាងការគិតងាយៗ ហើយដាក់ពាក្យស្នើសុំម្ដងទៀតដោយខ្លួនឯង។

មកដល់ពេលនេះ ស្ថាប័នច្បាប់អន្តោប្រវេសន៍ សាមូរ៉ៃ យើងខ្ញុំ មានសមិទ្ធផលជាច្រើន ទាក់ទងនឹងការផ្ដល់ជំនួយដល់អតិថិជន ដែលមិនបានទទួលការអនុញ្ញាត្ត ហើយមកពិគ្រោះជាមួយយើងខ្ញុំ។

បានធ្វើការដាក់ពាក្យស្នើសុំវីសាដោយខ្លួនឯង ឬមួយក៏បានដាក់ពាក្យស្នើសុំវីសាតាមរយៈការិយាល័យណាមួយផ្សេងទៀត ប៉ុន្តែបានទទួល លិខិតជូនដំណឹងពីការមិនផ្ដល់ការអនុញ្ញាត្ត។

មានមនុស្សជាច្រើន ដែលជួបប្រទះការលំបាកបែបនេះ។

បានទទួល លិខិតជូនដំណឹងពីការមិនផ្ដល់ការអនុញ្ញាត្ត ក៏ពិតមែន ប៉ុន្តែអ្នកមិនចាំបាច់ទាន់បោះបង់វានោះទេ។

ប្រសិនបើអ្នកពិនិត្យមើល ហេតុផលនៃការមិនផ្ដល់ការអនុញ្ញាត្ត រួចកែតម្រូវវានោះ ហើយដាក់ពាក្យស្នើសុំម្ដងទៀត នោះអ្នកនឹងមានឱកាសទទួលបានការអនុញ្ញាត្ត។

ការប្រឹក្សាដោយឥតគិតថ្លៃ

សូមទាក់ទងមកយើងខ្ញុំដោយសេរី

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការដាក់ពាក្យសុំទិដ្ឋាការទៅការិយាល័យអន្តោប្រវេសន៍ យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយភ្នាក់ងាររដ្ឋបាលដែលធ្លាប់ស្គាល់ពាក្យសុំទិដ្ឋាការជាមុនសិន។ ការពិគ្រោះយោបល់ជាមុនគឺជាគន្លឹះក្នុងការទទួលបានទិដ្ឋាការដោយសុវត្ថិភាព។

ប្រមុខរដ្ឋាភិបាល សាមូរ៉ៃ ផ្តល់ការប្រឹក្សាទាក់ទងនឹងទិដ្ឋាការ។ យើងនឹងស្វែងរកដំណោះស្រាយត្រឹមត្រូវដោយផ្អែកលើស្ថានភាពបុគ្គលរបស់អ្នក ហើយនឹងជួយអ្នករហូតដល់អ្នកទទួលបានទិដ្ឋាការរបស់អ្នក។

電話で相談の申込みをする

ស្នើសុំការពិគ្រោះយោបល់តាមទូរស័ព្ទ

តំបន់តូក្យូ : 03-5830-7919

តំបន់ណាហ្គោយ៉ា : 052-446-5087

តំបន់អូសាកា : 06-6341-7260

受付時間内にご予約を頂ければ、夜間・土日もご相談を承ります。
受付時間:平日 9時~20時 / 土日 9時~18時 ※祝日,国民の休日,12月30日~1月3日は除く。

ប្រសិនបើអ្នកធ្វើការកក់ទុកក្នុងម៉ោងទទួលភ្ញៀវ យើងក៏អាចផ្តល់ការប្រឹក្សានៅពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ។
ម៉ោងទទួល: ថ្ងៃធ្វើការ 9:00-20:00 / ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ 9:00-18:00 * មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក បុណ្យជាតិ និងថ្ងៃទី 30 ខែធ្នូ ដល់ថ្ងៃទី 3 ខែមករា។

ទម្រង់ពិគ្រោះយោបល់ឥតគិតថ្លៃ

SUB - MENU

SUB - MENU