トップページ > 家族滞在ビザ វីសាស្នាក់នៅរបស់គ្រួសារ

家族滞在ビザ វីសាស្នាក់នៅរបស់គ្រួសារ

家族滞在ビザ
វីសាស្នាក់នៅរបស់គ្រួសារ

家族滞在ビザは外国人が日本で仕事をしている場合に、就労ビザで働く外国人の配偶者が対象になります。あと子供も日本に呼んで、一緒に暮らししたいと希望することがあります。そのような時に取る在留資格が「家族滞在ビザ」です。

វីសាស្នាក់នៅរបស់គ្រួសារ ជាគោលដៅសម្រាប់ប្ដីឬប្រពន្ធរបស់ជនបរទេស ដែលកំពុងប្រកបការងារនៅក្នុងប្រទេសជប៉ុនដោយកាន់វីសាការងារ។ ហើយជួនកាល គេក៏មានបំណងហៅកូនរបស់គេឲ្យមកប្រទេសជប៉ុន ដើម្បីមករស់នៅជាមួយគ្នាដែរ។ វីសាដែលគេត្រូវយកក្នុងករណីនេះ គឺ”វីសាស្នាក់នៅរបស់គ្រួសារ”។

 

家族滞在ビザをもらえるのは、

អ្នកដែលអាចទទួលបានវីសាស្នាក់នៅរបស់គ្រួសារ គឺ

 

1、就労ビザで働いている外国人の配偶者と子供

1、ប្ដីឬប្រពន្ធ ឬកូន របស់ជនបរទេសដែលកំពុងធ្វើការក្នុងប្រទេសជប៉ុនដោយកាន់វីសាការងារ

または

2、留学ビザの留学生の配偶者と子供

2、ប្ដីឬប្រពន្ធ ឬកូន របស់សិស្សឬនិស្សិតបរទេសដែលកាន់វីសាសិស្សនិស្សិតបរទេស

 

です。親は呼べません。

雙親無法取得家族滯在簽證。

 

家族滞在ビザが認められるためのポイントですが、

គេមិនអាចហៅឪពុកម្ដាយមកបានទេ។

 

●1、「扶養を受ける」ことです。

●1、ការ”ទទួលការចិញ្ចឹម”។

 

扶養を受ける人は家族滞在ビザをもらう外国人です。

អ្នកដែលទទួលការចិញ្ចឹម គឺជនបរទេសដែលទទួលវីសាស្នាក់នៅរបស់គ្រួសារ។

 

「家族を扶養する意思があること」と「扶養することができる経済力があること」
の2つが大事なポイントです。

មានចំំណុចសំខាន់ចំនួន2 គឺ”ការមានបំណងចិញ្ចឹមគ្រួសារ” និង”ការមានសមត្ថភាពផ្នែកសេដ្ឋកិច្ចគ្រប់គ្រាន់ក្នុងការចិញ្ចឹម”។

 

就労ビザで働く外国人は給料で証明することができますが、留学生にとっては経済力を証明するのが大変だと思います。就労ビザで働いている人も経済力をしっかり証明するのが大事なポイントです。

ជនបរទេស ដែលធ្វើការដោយកាន់វីសាការងារ អាចបញ្ជាក់បានដោយមើលលើប្រាក់បៀវត្ស

ប៉ុន្តែចំពោះសិស្សឬនិស្សិតបរទេសវិញ អាចនឹងមានការលំបាកក្នុងការបង្ហាញពីសមត្ថភាពផ្នែកសេដ្ឋកិច្ច។

ចំពោះជនបរទេសដែលកំពុងធ្វើការដោយកាន់វីសាការងារ ការបង្ហាញបានច្បាស់លាស់ពីសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ខ្លួន

ក៏ជាចំណុចដ៏មានសារៈសំខាន់ដែរ។

 

お金をあまり持っていない人の中には家族滞在の申請をする直前に友達から何十万も借りて、いきなり自分の銀行口座にお金を貯金をしたり、海外にいる両親からいきなり多額の送金をして申請する人がいるようですが、過去の申請資料なども含めて審査されますから、不自然と思われて不許可とされてしまいますので、このような申請はしないようにしてください。

យើងខ្ញុំក៏ធ្លាប់ឮថា ក្នុងចំណោមមនុស្សដែលមិនសូវមានប្រាក់ មានអ្នកខ្លះបានដាក់ពាក្យស្នើសុំ
ដោយបានខ្ចីប្រាក់រាប់សិបម៉ឺនពីមិត្តភក្ដិ ហើយដាក់ប្រាក់ចូលក្នុងគណនីធនាគាររបស់ខ្លួនភ្លាមៗ
ឬបានទទួលប្រាក់ផ្ញើពីឪពុកម្ដាយនៅក្រៅប្រទេសក្នុងចំនួនច្រើនក្នុងពេលមួយរំពេច មុនដាក់ពាក្យស្នើសុំវីសាស្នាក់នៅរបស់គ្រួសារបន្តិច
ដូច្នេះសូមកុំធ្វើការស្នើសុំតាមរបៀបនេះអី។
ប៉ុន្តែដោយសារគេវិនិច្ឆ័យដោយមើលទាំងឯកសារស្នើសុំពីមុនៗមកដែរនោះ គេបានគិតថាមានចំណុចមិនសមទំនង ហើយអ្នកនោះក៏មិនបានទទួលការអនុញ្ញាត្តដែរ

●「家族滞在」で呼べる「子」の範囲について
●ទាក់ទងនឹងវិសាលភាពនៃ”កូន” ដែលអាចហៅមកបានតាមរយៈ”វីសាស្នាក់នៅរបស់គ្រួសារ”

家族滞在は、配偶者以外にも子供も呼ぶことができます。子供は基本的に実子です。
ですが、子供は本当の子供以外に「養子」も可能です。

បន្ថែមពីលើប្ដីឬប្រពន្ធ អ្នកក៏អាចហៅកូន តាមរយៈវីសាស្នាក់នៅរបស់គ្រួសារបានដែរ។ ជាទូទៅ កូននោះត្រូវតែជាកូនបង្កើត។

ប៉ុន្តែក្រៅពីកូនបង្កើត ក៏អាចហៅ”កូនចិញ្ចឹម”មកបានដែរ។

 

養子は6歳以上の年齢でも大丈夫です。年齢制限がありません。10歳、15歳、17歳の養子でも大丈夫なんです。また、認知されている子供でもOKです。「家族滞在」の子供の範囲は広いですね。

ទោះជាកូនចិញ្ចឹមនោះមានអាយុចាប់ពី6ឆ្នាំឡើង ក៏មិនមានបញ្ហាអ្វីដែរ។ មិនមានការកំណត់ទៅលើអាយុនោះទេ។ កូនចិញ្ចឹមដែលមានអាយុ10ឆ្នាំ 15ឆ្នាំ ឬ17ឆ្នាំ ក៏មិនមានបញ្ហាអ្វីដែរ។ បន្ថែមពីលើនេះ កូនឥតខាន់ស្លា ក៏មិនមែនជាបញ្ហាដែរ។ វិសាលភាពរបស់កូនក្នុង”វីសាស្នាក់នៅរបស់គ្រួសារ” មានភាពទូលំទូលាយ។

 

●家族滞在の審査ポイント 子供を呼ぶ場合

●ចំណុចត្រូវវិនិច្ឆ័យរបស់វីសាស្នាក់នៅរបស់គ្រួសារ ករណីហៅកូនមក

子供を家族滞在で呼ぶ場合は、年齢が問題になります。実務上の経験では子供が高校を卒業してしまっている場合、つまり18歳以上の場合は、なぜ「家族滞在」で日本に呼ぶのか?を合理的に入国管理局に説明をしない限り、許可は出ないと考えられます。

ក្នុងករណីហៅកូនមកតាមរយៈវីសាស្នាក់នៅរបស់គ្រួសារ អាយុមិនបង្កជាបញ្ហាអ្វីនោះទេ។ តាមបទពិសោធន៍ផ្ទាល់ ក្នុងករណីកូននោះបានបញ្ចប់វិទ្យាល័យ មានន័យថាកូននោះមានអាយុចាប់ពី18ឆ្នាំឡើងទៅ ប្រសិនបើមិនពន្យល់យ៉ាងសមហេតុផល ថាតើហេតុអ្វីបានជាហៅកូននោះមកប្រទេសជប៉ុន ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍បានទេ យើងខ្ញុំគិតថានឹងមិនមានចេញការអនុញ្ញាត្តឲ្យនោះទេ។

20歳に近くなればなるほど、「親に扶養を受ける」のではなく、日本に来て仕事をすることが目的ではないか?と入国管理局に判断されてしまうからです。ですので、一般的に考えれば子供の年齢が上がっていくにつれて許可の可能性が低くなります。

នេះក៏ព្រោះតែនាយកដ្ឋានអន្តោប្រវេសន៍ នឹងវិនិច្ឆ័យថា កូននោះមិនមែន”ឲ្យឪពុកម្ដាយចិញ្ចឹម”ទេ តែកូននោះមានបំណងមកប្រទេសជប៉ុនដើម្បីធ្វើការងារ ហើយបើអាយុកូនកាន់តែខិតជិត20ឆ្នាំ គេនឹងកាន់តែមានទំនោរវិនិច្ឆ័យថាបែបនេះទៀត។ ហេតុនេះហើយ បើយើងគិតជាទូទៅ អាយុកូនកាន់តែច្រើន លទ្ធភាពនៃការទទួលបានការអនុញ្ញាត្តនឹងមានកាន់តែទាប។

 

16歳、17歳の母国で高校生の子供の場合でも、なぜ日本語ができないのに、いまさら日本に来るのか?母国で高校を卒業してから、日本に「留学」で来ればいいのではないですか?と入国管理局は言ってきます。

ក៏ដូចគ្នាចំពោះករណីកូនមានអាយុ16ឬ17ឆ្នាំ ហើយកំពុងរៀននៅវិទ្យាល័យក្នុងប្រទេសកំណើត នាយកដ្ឋានអន្តោប្រវេសន៍នឹងសួរថា ហេតុអ្វីបានជាទើបតែពេលនេះទើបចង់មកប្រទេសជប៉ុន ទាំងមិនចេះភាសាជប៉ុនផងនោះ តើចាំបញ្ចប់វិទ្យាល័យនៅប្រទេសកំណើតសិន រួចទើបមក”រៀន”នៅប្រទេសជប៉ុន មិនល្អទេឬយ៉ាងណា។

 

ですので、なぜ“今”日本に来る必要があるのか?さらに日本に来たら学校はどうするのか?今後の教育計画を説明することが必要です。

ហេតុនេះហើយ អ្នកចាំបាច់ត្រូវពន្យល់ថា ហេតុអ្វីបានជាចាំបាច់ត្រូវមកប្រទេសជប៉ុន”ក្នុងពេលនេះ” ហើយបន្ទាប់ពីមកប្រទេសជប៉ុនរួច ត្រូវចាត់ចែងការរៀនសូត្រយ៉ាងណា និងត្រូវពន្យល់ពីផែនការរៀនសូត្រនៅពេលអនាគត។

 

また、別のケースで家族滞在の許可が難しくなるケースとしては、親と子が一緒に日本に来るのではなく、親だけ最初に日本に来て、数年後に子供を日本に呼ぶ場合です。なぜ数年後に子供を日本に呼ぶのが難しいのか?入国管理局はこう考えます。

 បន្ថែមពីលើនេះ ករណីមួយទៀត ដែលមានការលំបាកក្នុងការទទួលការអនុញ្ញាត្តសម្រាប់វីសាស្នាក់នៅរបស់គ្រួសារ គឺករណីដែលឪពុកឬម្ដាយ និងកូន មិនមកប្រទេសជប៉ុនក្នុងពេលជាមួយគ្នាទេ គឺឪពុកឬម្ដាយមកប្រទេសជប៉ុនមុន រួចផុតប៉ុន្មានឆ្នាំ ទើបហៅកូនមកប្រទេសជប៉ុនតាមក្រោយ។ ហេតុអ្វីបានជាមានការលំបាក ក្នុងករណីហៅកូនមកប្រទេសជប៉ុនតាមក្រោយ បន្ទាប់ពីផុតរយៈពេលប៉ុន្មានឆ្នាំ? នាយកដ្ឋានអន្តោប្រវេសន៍ គិតបែបនេះ។

 

・なぜ今まで子供は母国で別の人が養育していたのか?

・ហេតុអ្វីបានជាមកដល់ពេលនេះ អ្នកផ្សេងជាអ្នកចិញ្ចឹមមើលថែនៅប្រទេសកំណើត?

・なぜ今から日本で養育しなければいけないのか?

・ហេតុអ្វីបានជាចាប់ពីពេលនេះតទៅ ត្រូវចិញ្ចឹមមើលថែក្នុងប្រទេសជប៉ុន?

 

ですので、どのように事情が変って日本に子供を呼ぶ必要があるのかを合理的に説明する必要があります。そして、絶対に就労目的ではないことを説明する必要があります。そうでなければ家族滞在は許可されません。

ហេតុនេះហើយ អ្នកចាំបាច់ត្រូវពន្យល់យ៉ាងសមហេតុផល ថាតើរឿងហេតុមានការផ្លាស់ប្ដូរយ៉ាងណា ទើបតម្រូវឲ្យត្រូវហៅកូនមកប្រទេសជប៉ុន។ លើសពីនេះទៅទៀត អ្នកចាំបាច់ត្រូវពន្យល់ថា ដាច់ខាតមិនមែនមកក្នុងបំណងធ្វើការងារទេ។ បើមិនដូច្នេះទេ អ្នកនឹងមិនទទួលបានការអនុញ្ញាត្តសម្រាប់វីសាស្នាក់នៅរបស់គ្រួសារទេ។

 

●留学生の家族滞在ビザ
●វីសាស្នាក់នៅរបស់គ្រួសារសិស្សឬនិស្សិតបរទេស

留学生が妻(夫)や子供を日本に呼びたい場合に、配偶者や子を扶養することができる経済力の証明、つまり「お金には困りませんよ」という証明をすることは必須であり、その証明が難しい留学生は多いのではないでしょうか?

ក្នុងករណីដែលសិស្សឬនិស្សិតបរទេសចង់ហៅប្រពន្ធ(ប្ដី) ឬកូនមកប្រទេសជប៉ុន វាជារឿងចាំបាច់ដែលគេត្រូវតែអាចបង្ហាញពីសមត្ថភាពផ្នែកសេដ្ឋកិច្ចក្នុងការចិញ្ចឹមប្ដីឬប្រពន្ធ ឬកូនរបស់គេ មានន័យថា គេត្រូវតែបង្ហាញថា”គេគ្មានបញ្ហារឿងប្រាក់កាក់នោះទេ” ប៉ុន្តែអាចនឹងមានសិស្សឬនិស្សិតបរទេសជាច្រើន ដែលមានការពិបាកក្នុងការបង្ហាញថាយ៉ាងនេះ។

 

まず、留学生の家族滞在は大学生、大学院生、専門学校生のみ認められ、日本語学校の留学生の家族滞在は認められません。

ជាដំបូង ចំពោះវីសាស្នាក់នៅរបស់គ្រួសារសិស្សឬនិស្សិតបរទេស មានតែនិស្សិតសាកលវិទ្យាល័យ និស្សិតក្រោយបរិញ្ញា និងសិស្សសាលាជំនាញប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ ចំណែកឯសិស្សសាលាភាសាជប៉ុនវិញ គេនឹងមិនត្រូវបានទទួលស្គាល់សម្រាប់វីសាស្នាក់នៅរបស់គ្រួសារទេ។

 

入国管理局は、留学生の家族の入国審査では、留学生の扶養能力を十分に審査すると言っています。なぜなら留学生はアルバイトしかできないので、お金がないのにどうやって日本で生活するのですか?と入国管理局は考えています。

ចំពោះការវិនិច្ឆ័យសម្រាប់ការចូលប្រទេសរបស់គ្រួសារសិស្សឬនិស្សិតបរទេស នាយកដ្ឋានអន្តោប្រវេសន៍បាននិយាយថា គេនឹងវិនិច្ឆ័យគ្រប់ជ្រុងជ្រោយពីសមត្ថភាពចិញ្ចឹមរបស់សិស្សឬនិស្សិតបរទេសនោះ។ បើសួរថាហេតុអ្វីបានជាយ៉ាងនេះ នោះក៏ព្រោះតែ នាយកដ្ឋានអន្តោប្រវេសន៍គិតថា សិស្សឬនិស្សិតបរទេស អាចបានត្រឹមតែធ្វើការងារក្រៅម៉ោងប៉ុណ្ណោះ តើគេអាចរស់នៅយ៉ាងណានៅក្នុងប្រទេសជប៉ុន បើគេមិនមានប្រាក់កាសផងនោះ។

 

母国から妻や夫、子供が日本に入国する時は厳しく審査されます。厳しいとは言っても許可も出ているケースが多いので安心してください。ちゃんと証明できれば、ちゃんと許可が出るのです。

នៅពេលដែលប្ដីឬប្រពន្ធ ឬកូនចាកចេញពីប្រទេសកំណើត និងចូលមកប្រទេសជប៉ុន នឹងមានការវិនិច្ឆ័យយ៉ាងតឹងរ៉ឹង។ ទោះជាវាមានការតឹងរ៉ឹងក៏ដោយ ប៉ុន្តែក៏មានការអនុញ្ញាត្តជាច្រើនករណីដែរ ដូច្នេះសូមមានការស្ងប់ចិត្ត។ ប្រសិនបើធ្វើការពន្យល់បានល្អ នោះក៏នឹងទទួលបានការអនុញ្ញាត្តដូចគ្នា។

 

ចំពោះវីសាស្នាក់នៅរបស់គ្រួសារសិស្សឬនិស្សិតបរទេស ដោយសារលក្ខណៈវិនិច្ឆ័យមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ដូច្នេះយើងខ្ញុំក៏មិនបានដឹងដែរថា តើជាក់ស្ដែងមានប្រាក់តម្កល់ប៉ុន្មានទើបគ្រប់គ្រាន់ ប៉ុន្តែបើនិយាយតាមបទពិសោធន៍ផ្ទាល់ គេអាចនឹងគិតថា បើមានគ្រប់សម្រាប់ចំណាយក្នុងជីវភាពរយៈពេល1ឆ្នាំតទៅ នោះវាគ្រប់គ្រាន់ហើយ។ បើអ្នកអាចបង្ហាញថា អ្នកមានប្រាក់សម្រាប់ចំណាយក្នុងជីវភាពសម្រាប់រយៈពេល1ឆ្នាំ ជាទូទៅ អ្នកប្រាកដជានឹងទទួលបានការអនុញ្ញាត្ត។

បើអ្នកអាចបង្ហាញតាមផ្នែកសេដ្ឋកិច្ចថា បើបូកសរុបប្រាក់ការងារក្រៅម៉ោង ជំនួយពីគ្រួសារឬសាច់ញាតិ ប្រាក់សន្សំដែលនៅសល់ និងប្រាក់អាហារូបករណ៍ជាដើម បានប្រហាក់ប្រហែលនឹងថ្លៃចំណាយក្នុងជីវភាពសម្រាប់រយៈពេល1ឆ្នាំ នោះអ្នកអាចស្នើសុំ”វីសាស្នាក់នៅរបស់គ្រួសារ”បាន។ គេនឹងវិនិច្ឆ័យថា បើបូកសរុបចូលគ្នាបានចាប់ពី200ម៉ឺនយ៉េនឡើងទៅ នោះនឹងមិនមានបញ្ហាអ្វីទេ។ (ប៉ុន្តែមិនមែនមានន័យថា ឲ្យតែតិចជាង200ម៉ឺន ដឹងតែមានបញ្ហានោះទេ)

អ្នកអាចគិតបញ្ចូលប្រាក់ឈ្នួលពីការងារក្រៅម៉ោងបាន។

ក្នុងករណីដែលអ្នកអាចទទួលជំនួយផ្នែកប្រាក់កាស ពីឪពុកម្ដាយឬសាច់ញាតិ ឬអ្នកស្គាល់គ្នាជាដើម អ្នកចាំបាច់ត្រូវបង្ហាញ ពីទំនាក់ទំនងជាមួយអ្នកទាំងនោះ ដំណើរដើមទងដែលនាំដល់ការទទួលជំនួយ ហើយលើសពីនេះ ត្រូវបង្ហាញថា ចាប់ពីពេលនេះតទៅ អ្នកក៏នឹងប្រាកដជាបន្តទទួលបានជំនួយពីអ្នកទាំងនោះដែរ។

 

 

お金の流れも重要ですので、友達などからお金を借りて銀行に入金しても、不可解なお金と判断され不許可になる可能性が高くなります。

លំហូរទឹកប្រាក់ ក៏មានសារៈសំខាន់ដែរ ដូច្នេះទោះជាអ្នកខ្ចីប្រាក់ពីមិត្តភក្ដិ ហើយដាក់ចូលធនាគារក៏ដោយ គេនឹងវិនិច្ឆ័យថា វាជាទឹកប្រាក់គួរឲ្យសង្ស័យ ហើយភាគរយនៃការមិនទទួលបានការអនុញ្ញាត្ត នឹងកើនឡើងខ្ពស់។

 

家族滞在は仕事をすることが認められていませんが、資格外活動許可をとれば週28時間までアルバイトが可能です。

វីសាស្នាក់នៅរបស់គ្រួសារ មិនអនុញ្ញាត្តឲ្យធ្វើការនោះទេ ប៉ុន្តែបើទទួលបានការអនុញ្ញាត្តចំពោះសកម្មភាពក្រៅលក្ខណសម្បត្តិស្នាក់នៅ នោះអ្នកអាចធ្វើការក្រៅម៉ោងបានរហូតដល់28ម៉ោងក្នុងមួយអាទិត្យ។

 

ときどき、時間を守らないでかなりの時間を働いている人がいますが、その時は問題なくても(違法なんですが)、更新をする時や永住、帰化をとりたい時に問題になってしまう場合も多いです。

ជួនកាល មានអ្នកខ្លះដែលមិនគោរពម៉ោងកំណត់នេះ ហើយធ្វើការច្រើនម៉ោងខ្លាំង បើទោះបីជាគ្មានបញ្ហាអ្វីនៅពេលនោះក៏ដោយ(តែវាជាអំពើល្មើសច្បាប់) មានច្រើនករណីដែលគេនឹងមានបញ្ហា នៅពេលស្នើសុំពន្យារសុពលភាព ឬនៅពេលគេចង់ទទួលបានការស្នាក់នៅអចិន្រ្តៃយ៍ ឬចូលសញ្ជាតិជាដើម។

 

納税証明書に年収がでますので、働き過ぎだとすぐにわかってしまいますから。実際私は家族滞在ビザの人が働き過ぎでビザ更新ができなくなった人をたくさん知っています。

នេះក៏ដោយសារតែ ប្រាក់បៀវត្សប្រចាំឆ្នាំ មានសរសេរនៅក្នុងវិញ្ញាបនបត្របញ្ជាក់ការបង់ពន្ធ ដូច្នេះគេនឹងដឹងភ្លាម ថាអ្នកបានធ្វើការលើសម៉ោងកំណត់។ ជាក់ស្ដែង ខ្លួនខ្ញុំផ្ទាល់ ក៏បានស្គាល់មនុស្សជាច្រើន ដែលកាន់វីសាស្នាក់នៅរបស់គ្រួសារ ហើយគេមិនអាចស្នើសុំពន្យារសុពលភាពបាន ដោយសារធ្វើការលើសម៉ោងកំណត់។

ការប្រឹក្សាដោយឥតគិតថ្លៃ

សូមទាក់ទងមកយើងខ្ញុំដោយសេរី

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការដាក់ពាក្យសុំទិដ្ឋាការទៅការិយាល័យអន្តោប្រវេសន៍ យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយភ្នាក់ងាររដ្ឋបាលដែលធ្លាប់ស្គាល់ពាក្យសុំទិដ្ឋាការជាមុនសិន។ ការពិគ្រោះយោបល់ជាមុនគឺជាគន្លឹះក្នុងការទទួលបានទិដ្ឋាការដោយសុវត្ថិភាព។

ប្រមុខរដ្ឋាភិបាល សាមូរ៉ៃ ផ្តល់ការប្រឹក្សាទាក់ទងនឹងទិដ្ឋាការ។ យើងនឹងស្វែងរកដំណោះស្រាយត្រឹមត្រូវដោយផ្អែកលើស្ថានភាពបុគ្គលរបស់អ្នក ហើយនឹងជួយអ្នករហូតដល់អ្នកទទួលបានទិដ្ឋាការរបស់អ្នក។

電話で相談の申込みをする

ស្នើសុំការពិគ្រោះយោបល់តាមទូរស័ព្ទ

តំបន់តូក្យូ : 03-5830-7919

តំបន់ណាហ្គោយ៉ា : 052-446-5087

តំបន់អូសាកា : 06-6341-7260

受付時間内にご予約を頂ければ、夜間・土日もご相談を承ります。
受付時間:平日 9時~20時 / 土日 9時~18時 ※祝日,国民の休日,12月30日~1月3日は除く。

ប្រសិនបើអ្នកធ្វើការកក់ទុកក្នុងម៉ោងទទួលភ្ញៀវ យើងក៏អាចផ្តល់ការប្រឹក្សានៅពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ។
ម៉ោងទទួល: ថ្ងៃធ្វើការ 9:00-20:00 / ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ 9:00-18:00 * មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក បុណ្យជាតិ និងថ្ងៃទី 30 ខែធ្នូ ដល់ថ្ងៃទី 3 ខែមករា។

ទម្រង់ពិគ្រោះយោបល់ឥតគិតថ្លៃ

SUB - MENU

SUB - MENU