トップページ > 永住ビザ វីសាស្នាក់នៅអចិន្រ្តៃយ៍

永住ビザ វីសាស្នាក់នៅអចិន្រ្តៃយ៍

永住ビザ
វីសាស្នាក់នៅអចិន្រ្តៃយ៍

永住ビザのお問い合わせも多く頂きますが、どのような問い合わせが一番多いかと言いますと、「私は永住ビザは取れますか?」という質問が一番多いです。

យើងខ្ញុំក៏ទទួលបានការសាកសួរយ៉ាងច្រើនពីវីសាស្នាក់នៅអចិន្រ្តៃយ៍ផងដែរ ហើយសំនួរដែលច្រើនជាងគេ គឺ”តើខ្ញុំអាចទទួលបានវីសាស្នាក់នៅអចិន្រ្តៃយ៍បានទេ?”។

自分が永住許可が取れるかどうか知りたいのですね。

ពួកគេចង់ដឹងថា តើខ្លួនអាចទទួលបានការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍ឬទេ?

今永住が取れるならすぐ申請したい、今はまだ永住がとれない人も、どうすれば永住を取れるのかをあなたも知りたいのではないでしょうか?

តើអ្នកក៏ចង់ដឹងដែរមែនទេ ប្រសិនបើអាចទទួលវីសាស្នាក់នៅអចិន្រ្តៃយ៍បាននៅពេលនេះ ចង់ដាក់ពាក្យស្នើសុំភ្លាមៗ ចំណែកឯអ្នកដែលមិនទាន់អាចទទួលវីសាស្នាក់នៅអចិន្រ្តៃយ៍បាននៅពេលនេះ តើគួរធ្វើយ៉ាងណាដើម្បីអាចទទួលបានវីសាស្នាក់នៅអចិន្រ្តៃយ៍បាន។

永住ビザが取れるかどうかは「永住許可の条件」を正しく理解する必要があります。

ថាអាចទទួលបានវីសាស្នាក់នៅអចិន្រ្តៃយ៍បានឬមិនបាន អ្នកចាំបាច់ត្រូវស្វែងយល់ឲ្យបានត្រឹមត្រូវ ពី”លក្ខខណ្ឌនៃការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍”។

条件がOKだったら永住ビザは取れる可能性はありますし、条件を満たしていないなら申請しても不許可という結果になります。

ប្រសិនបើអ្នកបំពេញលក្ខខណ្ឌបាន នោះអ្នកអាចមានលទ្ធភាពទទួលបានវីសាស្នាក់នៅអចិន្រ្តៃយ៍ ហើយប្រសិនបើមិនបានបំពេញលក្ខខណ្ឌទេ ទោះជាអ្នកដាក់ពាក្យស្នើសុំក៏ដោយ ក៏លទ្ធផលនៅតែមិនទទួលបានការអនុញ្ញាត្តដែរ។

許可の要件が一番重要です。

លក្ខខណ្ឌនៃការអនុញ្ញាត្ត គឺជារឿងសំខាន់បំផុត។

 

●永住条件1

●លក្ខខណ្ឌស្នាក់នៅអចិន្រ្តៃយ៍ 1

居住歴
10年日本に住んでいますか?「引き続き10年以上」日本に住んでいることが永住許可の条件となります。自己流で申請した人で、9年何カ月で申請する人がいるようですが、許可の基準を満たしていませんから普通は不許可になりますのでご注意ください。

ប្រវត្តិស្នាក់នៅ
តើអ្នកបានរស់នៅប្រទេសជប៉ុនបាន10ឆ្នាំហើយឬនៅ? ការបាននិងកំពុងរស់នៅប្រទេសជប៉ុន”ចាប់ពី10ឆ្នាំជាប់គ្នាឡើងទៅ”គឺជាលក្ខខណ្ឌនៃការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍។ យើងខ្ញុំក៏ធ្លាប់ឮថា មានអ្នកដែលបានដាក់ពាក្យស្នើសុំដោយខ្លួនឯង  បន្ទាប់ពីបានរស់នៅបាន9ឆ្នាំប៉ុន្មានខែ ប៉ុន្តែដោយសារលក្ខខណ្ឌមិនត្រូវបានបំពេញ ដូច្នេះជាទូទៅ គេនឹងមិនទទួលបានការអនុញ្ញាត្តនោះទេ ដូច្នេះសូមមានការប្រុងប្រយ័ត្ន។

 

申請する時に満10年以上経過していることが必要です。審査期間は約半年です。許可の結果が出る時に10年経過していればよいのではなくて、申請する時点で満10年以上必要です。数ヶ月くらいは焦らないで待ちましょう。

ជារឿងចាំបាច់ខានមិនបាន ដែលត្រូវផុតរយៈពេល10ឆ្នាំពេញបរិបូរណ៍ឡើងទៅ នៅពេលដាក់ពាក្យស្នើសុំ។ ដំណើរការវិនិច្ឆ័យ មានរយៈពេលប្រហែលកន្លះឆ្នាំ។ មិនមែនផុត10ឆ្នាំនៅពេលចេញលទ្ធផលវិនិច្ឆ័យនោះទេ ប៉ុន្តែចាំបាច់ត្រូវផុត10ឆ្នាំពេញបរិបូរណ៍នៅពេលដាក់ពាក្យស្នើសុំ។ សូមកុំមានការប្រញាប់ប្រញាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយអី។

 

また、日本在住10年の中で5年以上働いていることが必要です。就労ビザを取って社員として5年以上です。同じ会社でなくても大丈夫です。転職してもOKです。前の会社と今の会社の経歴を合計できますがアルバイトではダメです。しかし、転職したばかりだと永住ビザは不許可になりやすいですので、転職後は最低でも1年経過してから永住申請することをお勧めします。

ម្យ៉ាងទៀត ក្នុងរយៈពេល10ឆ្នាំស្នាក់នៅប្រទេសជប៉ុន ចាំបាច់ត្រូវបាននិងកំពុងធ្វើការបានរយៈពេល5ឆ្នាំឡើងទៅ។ មានន័យថា បានទទួលវីសាការងារ និងបានធ្វើជាបុគ្គលិកក្រុមហ៊ុន ចាប់ពីរយៈពេល5ឆ្នាំឡើងទៅ។ ទោះបានផ្លាស់ប្ដូរការងារ ក៏មិនមានបញ្ហាអ្វីដែរ។ អាចបូកបញ្ចូលប្រវត្តិការងារ នៅក្រុមហ៊ុនបច្ចុប្បន្ន និងក្រុមហ៊ុនមុនបាន ប៉ុន្តែមិនអាចរាប់បញ្ចូលការងារក្រៅម៉ោងបានទេ។ ទោះជាយ៉ាងណាក៏ដោយ បើមានការផ្លាស់ប្ដូរការងារច្រើនដងពេក នោះអ្នកងាយនឹងមិនទទួលបានការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍ ដូច្នេះយើងខ្ញុំសុំណែនាំ ឲ្យផុតយ៉ាងតិច1ឆ្នាំសិនបន្ទាប់ពីការផ្លាស់ប្ដូរការងារ មុននឹងដាក់ពាក្យស្នើសុំការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍។

 

引き続き10年の「引き続き」ですが、1回で90日以上日本を出国したり、1年で約120日くらい海外に出国すると「引き続き」と判断されません。今までの日本居住歴が1回切れます。日本に戻ってから再度1年目から計算することになります。

នៅពេលយើងនិយាយថា ចាប់ពី10ឆ្នាំជាប់គ្នាឡើងទៅ ពាក្យថា”ជាប់គ្នា”នោះ បើអ្នកចាកចេញពីប្រទេសជប៉ុនចាប់ពីរយៈពេល90ថ្ងៃឡើងទៅក្នុងមួយលើក ឬចាកចេញទៅក្រៅប្រទេសចាប់ពីរយៈពេលប្រហែល120ថ្ងៃឡើងទៅក្នុងមួយឆ្នាំ គេនឹងវិនិច្ឆ័យថា មិន”ជាប់គ្នា”ទេ។ ក្នុងករណីនេះ ប្រវត្តិស្នាក់នៅប្រទេសជប៉ុនមកដល់ពេលបច្ចុប្បន្ន នឹងត្រូវអស់ម្ដង។ ហើយគេនឹងត្រូវរាប់ចាប់ពីឆ្នាំទី1ទៅឡើងវិញ បន្ទាប់ពីបានត្រឡប់មកប្រទេសជប៉ុនម្ដងទៀត។

 

日本人・永住者と結婚している人は10年日本に滞在していなくても大丈夫です。

ចំពោះអ្នកដែលបានរៀបការជាមួយពលរដ្ឋជប៉ុនឬអ្នកស្នាក់នៅអចិន្រ្តៃយ៍ មិនចាំបាច់បានស្នាក់នៅប្រទេសជប៉ុន10ឆ្នាំ ក៏មិនមានបញ្ហាអ្វីដែរ។

 

日本人や永住者と結婚している人は「結婚して3年以上経過+日本に1年以上住んでいること」で永住申請OKです。つまり日本人や永住者の外国人と結婚している人は10年日本に住んでいなくても大丈夫なのです。

ចំពោះអ្នកដែលបានរៀបការជាមួយពលរដ្ឋជប៉ុនឬអ្នកស្នាក់នៅអចិន្រ្តៃយ៍ គេអាចដាក់ពាក្យស្នើសុំការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍បាន ប្រសិនបើបំពេញលក្ខខណ្ឌ”ផុតរយៈពេល3ឆ្នាំឡើងទៅបន្ទាប់ពីបានរៀបការរួច ​+ បាននិងកំពុងរស់នៅប្រទេសជប៉ុនចាប់ពី1ឆ្នាំឡើងទៅ”។ មានន័យថា ចំពោះអ្នកដែលបានរៀបការជាមួយពលរដ្ឋជប៉ុនឬអ្នកស្នាក់នៅអចិន្រ្តៃយ៍ គេមិនចាំបាច់បាននិងកំពុងរស់នៅប្រទេសជប៉ុនបាន10ឆ្នាំ ក៏មិនមានបញ្ហាអ្វីដែរ។

 

●条件2

●លក្ខខណ្ឌ 2

「いま持っているビザ(在留資格)が3年以上であること」

“វីសា(លក្ខណសម្បត្តិស្នាក់នៅ) ដែលកំពុងកាន់ពេលបច្ចុប្បន្ន ត្រូវមានរយៈពេលចាប់ពី3ឆ្នាំឡើងទៅ”

 

ビザは1年、3年、5年とかありますが、3年以上のビザを持っていることが必要です。

1年のビザの人は永住は申請できません。

វីសា មានប្រភេទ1ឆ្នាំ 3ឆ្នាំ ឬ5ឆ្នាំជាដើម ប៉ុន្តែក្នងករណីនេះ អ្នកចាំបាច់ត្រូវមានវីសាចាប់ពី3ឆ្នាំឡើងទៅ។。

អ្នកដែលមានវីសា1ឆ្នាំ មិនអាចស្នើសុំការស្នាក់នៅអចិន្រ្តៃយ៍បានទេ។

 

●永住条件3

●លក្ខខណ្ឌស្នាក់នៅអចិន្រ្តៃយ៍ 3

生計要件を説明します。これは安定した収入はありますか?という意味です。

貯金が多いか少ないかはあまり関係ないです。貯金より年収のほうが大事です。年収が300万円以上ないと許可の可能性がかなり低くなります。配偶者や子供を扶養に入れている場合は、1人について70万円の年収増加が必要です。つまり本人と妻と子供の3人家族の場合で、妻と子供を扶養している時は、年収は300万+70万+70万=440万必要です。本国の両親を扶養に入れている場合は、扶養を外さなければならない場合も多くあります。

យើងខ្ញុំសុំពន្យល់ពីលក្ខខណ្ឌជីវភាព។ ចង់សំដៅទៅលើ ថាតើអ្នកមានចំណូលនឹងនរឬទេ។
មិនសូវទាក់ទងនឹងរឿង ថាអ្នកមានប្រាក់សន្សំតិចឬច្រើននោះទេ។ ប្រាក់បៀវត្សប្រចាំឆ្នាំ មានសារៈសំខាន់ជាងប្រាក់សន្សំ។ បើប្រាក់បៀវត្សប្រចាំឆ្នាំតិចជាង300ម៉ឺនយ៉េន ភាគរយដែលអ្នកអាចទទួលបានការអនុញ្ញាត្ត មានទាបខ្លាំងណាស់។ ករណីអ្នកត្រូវចិញ្ចឹមប្ដីឬប្រពន្ធ ឬកូន ចាំបាច់ត្រូវបង្កើនប្រាក់បៀវត្សប្រចាំឆ្នាំ70ម៉ឺនយ៉េនក្នុងមនុស្សម្នាក់ដែលអ្នកត្រូវចិញ្ចឹម។ មានន័យថា ក្នុងករណីគ្រួសារអ្នកមានសមាជិក3នាក់ មានអ្នកផ្ទាល់ ប្រពន្ធ និងកូន ហើយអ្នកត្រូវចិញ្ចឹមប្រពន្ធនិងកូន ប្រាក់បៀវត្សប្រចាំឆ្នាំរបស់អ្នកត្រូវមាន 300ម៉ឺន + 70ម៉ឺន +70ម៉ឺន = 440ម៉ឺន។ ករណីអ្នកត្រូវចិញ្ចឹមឪពុកម្ដាយនៅប្រទេសកំណើត ក៏មានច្រើនករណីដែរ ដែលអ្នកត្រូវតែដកការចិញ្ចឹមវិញ។

 

●永住条件4

●លក្ខខណ្ឌស្នាក់នៅអចិន្រ្តៃយ៍ 4

素行要件では、税金と年金と健康保険と犯罪があるかどうかです。今までの日本の税金を全て払っていることが重要ですので、もし払っていない方は必ず全部払ってください。税金で一番重要なのは住民税です。

健康保険についてですが、会社で健康保険に加入している方は問題ありませんが、国民健康保険に加入している方は滞納がある場合は許可でません。永住を取るためには、国民健康保険の支払いに関しては毎月期日までに支払うことが条件です。納期限を守っていないだけで永住が不許可になることが多発しています。

ចំពោះលក្ខខណ្ឌអាកប្បកិរិយា វាមានការទាក់ទងនឹងពន្ធអាករ ប្រាក់សោធន ធានារ៉ាប់រងសុខភាព ឬបទល្មើសជាដើម។ ដោយសារអ្នកចាំបាច់ត្រូវបានបង់ពន្ធអាករទាំងអស់ពីដើមមកដល់បច្ចុប្បន្នក្នុងប្រទេសជប៉ុន ដូច្នេះប្រសិនបើអ្នកមិនទាន់បានបង់ទេ សូមធ្វើការបង់ឲ្យបានរួចរាល់។ ក្នុងចំណោមពន្ធអាករទាំងអស់  អាករលើការស្នាក់នៅមានសារៈសំខាន់ជាងគេ។
ទាក់ទងនឹងធានារ៉ាប់រងសុខភាព មិនមានបញ្ហាអ្វីនោះទេសម្រាប់អ្នកដែលបានចូលធានារ៉ាប់រងសុខភាពនៅក្រុមហ៊ុន ប៉ុន្តែសម្រាប់អ្នកដែលបានចូលធានារ៉ាប់រងសុខភាពជាតិហើយ តែមិនបានបង់ថ្លៃ គេនឹងមិនអាចទទួលបានការអនុញ្ញាត្តទេ។ លក្ខខណ្ឌក្នុងការទទួលបានការស្នាក់នៅអចិន្រ្តៃយ៍ គឺត្រូវបង់ធានារ៉ាប់រងសុខភាពជាតិ យ៉ាងយូរត្រឹមថ្ងៃផុតកំណត់ជារៀងរាល់ខែ។ មានច្រើនករណី ដែលគ្រាន់តែការមិនគោរពថ្ងៃផុតកំណត់មួយមុខ ធ្វើឲ្យគេមិនទទួលបានការអនុញ្ញត្ត។

 

年金は最近審査のポイントになりました。以前は年金は払っていなくても大丈夫だったんですが、現在は入管側で3年分の年金支払い証明を要求する場合もあります。

ចាប់ពីពេលថ្មីៗនេះមក ប្រាក់សោធនក៏បានក្លាយជាចំណុចត្រូវទទួលការវិនិច្ឆ័យដែរ។ កាលពីមុន ទោះជាមិនបានបង់ប្រាក់សោធនក៏ដោយ មិនមានបញ្ហាអ្វីដែរ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក៏មានករណីដែលនាយកដ្ឋានអន្តោប្រវេសន៍ ទាមទារភស្តុតាងបង្ហាញពីការបង់ប្រាក់សោធនក្នុងរយៈពេល3ឆ្នាំ។

 

犯罪で一番多いのは交通違反だと思います。車を運転する人は交通違反をしたことがあると思いますが、軽い交通違反だと数回(3、4回)くらいだったら大丈夫です。これ以上だと不利になってくると思います。

យើងខ្ញុំគិតថា បទល្មើសដែលមានច្រើនជាងគេ គឺការល្មើសច្បាប់ចរាចណ៍។ ក្នុងចំណោមអ្នកបើកបរឡាន ប្រាកដជាមានអ្នកដែលធ្លាប់បានល្មើសច្បាប់ចរាចណ៍មិនខាន ប៉ុន្តែបើត្រឹមជាការល្មើសច្បាប់ចរាចណ៍ស្រាលៗ ប៉ុន្មានដង(34ដង)នោះ វាមិនមែនជាបញ្ហាអ្វីនោះទេ។ បើសិនលើសពីនេះ យើងខ្ញុំគិតថា នឹងមិនមានផលល្អសម្រាប់អ្នកនោះទេ។

 

●永住条件5

●លក្ខខណ្ឌស្នាក់នៅអចិន្រ្តៃយ៍ 5

身元保証人が用意できること

身元保証人は必ず日本人か永住者です。永住者ではない外国人は身元保証人になれません。会社の人でもいいし、友達でもいいですが、身元保証人になってくれる人を探してください。身元保証人は定職があり、納税義務を満たしている方です。日本人と結婚している人は日本人配偶者に頼めばOKです。

ត្រូវមានអ្នកធានា。

អ្នកធានា ត្រូវតែជាពលរដ្ឋជប៉ុន ឬអ្នកស្នាក់នៅអចិន្រ្តៃយ៍។ ជនបរទេស ដែលមិនមែនជាអ្នកស្នាក់នៅអចិន្រ្តៃយ៍ មិនអាចក្លាយជាអ្នកធានាបានទេ។ សូមស្វែងរកមនុស្សដែលអាចក្លាយជាអ្នកធានារបស់អ្នកបាន ហើយគេនោះអាចជាមនុស្សក្នុងក្រុមហ៊ុនរបស់អ្នក ឬជាមិត្តភក្ដិរបស់អ្នកក៏បាន។ អ្នកធានា ត្រូវតែជាមនុស្សដែលមានការងារច្បាស់លាស់ និងបានបំពេញកាតព្វកិច្ចបង់ពន្ធបានត្រឹមត្រូវ។ ចំពោះអ្នកដែលបានរៀបការជាមួយជនជាតិជប៉ុន គេអាចពឹងពាក់ប្ដីឬប្រពន្ធរបស់គេបាន។

永住を取るメリット  អត្ថប្រយោជន៍នៃការទទួលបានការស្នាក់នៅអចិន្រ្តៃយ៍

永住を取るとどんなメリットがあるのか?永住許可を取るメリットについて説明したいと思います。

តើមានអត្ថប្រយោជន៍អ្វីខ្លះពីការទទួលបានការស្នាក់នៅអចិន្រ្តៃយ៍?យើងខ្ញុំសុំធ្វើការពន្យល់ ទាក់ទងនឹងអត្ថប្រយោជន៍នៃការទទួលបានការស្នាក់នៅអចិន្រ្តៃយ៍។

 

まず1番目です。

・在留期限がない

普通、就労ビザは期限が1年とか3年とかですが、永住ビザを取ると在留期限がなくなります。期限がないということはずっと日本に住めます。また、更新の手続きがこれからずっと不要です。いままでは1年に1回、3年に1回、更新の手続きのために入国管理局に行く必要がありましたが、永住許可後は更新手続きが不要です。

 

នេះជាអត្ថប្រយោជន៍ទី1។

・មិនមានការអស់សុពលភាពស្នាក់នៅ

ជាទូទៅ សុពលភាពរបស់វីសាការងារ មានរយៈពេល1ឆ្នាំ ឬ3ឆ្នាំជាដើម ប៉ុន្តែប្រសិនបើអ្នកទទួលបានវីសាស្នាក់នៅអចិន្រ្តៃយ៍ នោះនឹងមិនមានការអស់សុពលភាពនៃការស្នាក់នៅឡើយ។ មិនមានការអស់សុពលភាពនៃការស្នាក់នៅ មានន័យថាអ្នកអាចរស់នៅប្រទេសជប៉ុនបានរហូត។ ម្យ៉ាងទៀត អ្នកមិនចាំបាច់រៀបចំធ្វើនីតិវិធីពន្យារសុពលភាពទៀតនោះទេ ក្នុងពេលអនាគត។ មកដល់ពេលនេះ អ្នកចាំបាច់ត្រូវទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើនីតិវិធីពន្យារសុពលភាព 1ឆ្នាំម្ដងឬ3ឆ្នាំម្ដង ប៉ុន្តែបន្ទាប់ពីទទួលបានការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍ហើយ អ្នកមិនចាំបាច់ធ្វើនីតិវិធីពន្យារសុពលភាពទៀតទេ។

 

2番目です。

・仕事の種類の制限がなくなる

例えば、就労ビザは「人文知識国際業務」や「技能」とか仕事の内容が決まっていて自分のビザ(在留資格)で決まっている範囲外の仕事はしてはいけませんが、永住ビザを取得するとどんな仕事をしてもOKになります。

 

នេះជាអត្ថប្រយោជន៍ទី2។

・លែងមានការកំណត់លើប្រភេទការងារទៀតហើយ

ឧទាហរណ៍ ចំពោះវីសាការងារ មានការកំណត់ពីខ្លឹមសារការងារ សម្រាប់អ្នកដែលមានវីសា”វិស្វកម្ម មនុស្សសាស្រ្ត កិច្ចការអន្តរជាតិ” ឬវីសា”ជំនាញ”ជាដើម ហើយអ្នកនោះមិនត្រូវបានអនុញ្ញាត្តឲ្យប្រកបការងារណា ដែលស្ថិតនៅក្រៅវិសាលភាពដែលកំណត់ដោយវីសា(លក្ខណសម្បត្តិស្នាក់នៅ)របស់ខ្លួននោះទេ ប៉ុន្តែប្រសិនបើអ្នកទទួលបានវីសាស្នាក់នៅអចិន្រ្តៃយ៍ហើយនោះ អ្នកចង់ធ្វើការបែបណាក៏បាន។

 

3番目です。

・起業が簡単になる

普通の外国人は日本で起業して社長をする場合は投資経営ビザを取る必要があります。経営管理ビザは資本金500万などの条件がいろいろあってハードルが高いですが、経営管理ビザを取る必要がなくなります。結論として起業が楽になります。

 

នេះជាអត្ថប្រយោជន៍ទី3។

・នឹងងាយស្រួលបង្កើតអាជីវកម្ម

ចំពោះជនបរទេសទូទៅ ករណីគេចង់បង្កើតអាជីវកម្ម និងក្លាយជាប្រធានក្រុមហ៊ុនក្នុងប្រទេសជប៉ុន នោះគេចាំបាច់ត្រូវមានវីសាគ្រប់គ្រងជំនួញ។ មានរនាំងជាច្រើនសម្រាប់វីសាគ្រប់គ្រងជំនួញ ដូចជាលក្ខខណ្ឌត្រូវមានប្រាក់ដើមទុនចំនួន500ម៉ឺនយ៉េនជាដើម ប៉ុន្តែអ្នកនឹងលែងត្រូវការវីសាគ្រប់គ្រងជំនួញទៀតហើយ។ ជាលទ្ធផល ការបង្កើតអាជីវកម្ម នឹងមានភាពងាយស្រួល។

 

4番目

・銀行でローンが組みやすくなる

日本にずっと住むんだったら家を買いたい人も多いと思います。就労ビザの外国人は住宅ローンの審査が厳しいですが、永住ビザを取ると銀行でローンの審査が通りやすくなりますね。

 

អត្ថប្រយោជន៍ទី4

・នឹងងាយស្រួលទទួលប្រាក់កម្ចីពីធនាគារ

ក្នុងចំំំណោមអ្នកដែលចង់រស់នៅប្រទេសជប៉ុនរហូត ប្រាកដជាមានច្រើន ដែលចង់ទិញផ្ទះផ្ទាល់ខ្លួន។ ចំពោះជនបរទេសដែលមានវីសាការងារ ដំណើរការវិនិច្ឆ័យសម្រាប់ប្រាក់កម្ចីទិញផ្ទះ មានភាពតឹងរ៉ឹង ប៉ុន្តែប្រសិនបើអ្នកទទួលបានវីសាស្នាក់នៅអចិន្រ្តៃយ៍ អ្នកនឹងងាយជាប់ការវិនិច្ឆ័យរបស់ធនាគារ សម្រាប់ប្រាក់កម្ចីទិញផ្ទះ។

 

5番目

・結婚相手も、子供も「永住者の配偶者等」や「定住者」という活動制限のないビザに変更できるので、自分が永住を取ったら配偶者や子供も有利になりますね。

 

អត្ថប្រយោជន៍ទី5

・ប្រសិនបើអ្នកទទួលបានវីសាស្នាក់នៅអចិន្រ្តៃយ៍ វាក៏នឹងមានផលល្អសម្រាប់ប្ដី ប្រពន្ធ និងកូនរបស់អ្នកផងដែរ ព្រោះថាដៃគូរៀបការ ក៏ដូចជាកូនរបស់អ្នក អាចផ្លាស់ប្ដូរទៅកាន់វីសាដែលមិនមានការកំណត់សកម្មភាពក្នុងពេលស្នាក់នៅ ដូចជាវីសា”ប្ដីប្រពន្ធជាដើម របស់អ្នកស្នាក់នៅអចិន្រ្តៃយ៍” ឬវីសា”ស្នាក់នៅក្នុងពេលកំណត់”ជាដើម។

 

6番目

・もし離婚しても日本にずっと住むことができます。

例えば日本人の配偶者のビザを持っている人は離婚したらビザが更新できなくなってしまうので、就労ビザや定住者とかに変更しなければなりませんが、永住を先に取っておけば変更する必要がないので安心ですね。

 

អត្ថប្រយោជន៍ទី6

អ្នកចង់បន្តរស់នៅប្រទេសជប៉ុនរហូតក៏បាន ទោះជាអ្នកលែងលះហើយក៏ដោយ។

ឧទាហរណ៍ ចំពោះអ្នកដែលកាន់វីសាប្ដីប្រពន្ធរបស់ពលរដ្ឋជប៉ុន ប្រសិនបើគេលែងលះ គេនឹងមិនអាចពន្យារសុពលភាពរបស់វីសាបានទៀតនោះទេ ដូច្នេះគេត្រូវតែផ្លាស់ប្ដូរទៅកាន់វីសាការងារ ឬវីសាស្នាក់នៅក្នុងពេលកំណត់ ជាដើម ប៉ុន្តែប្រសិនបើអ្នកបានយកវីសាស្នាក់នៅអចិន្រ្តៃយ៍ទុកមុនហើយនោះ អ្នកមិនចាំបាច់ផ្លាស់ប្ដូរនោះទេ ដូច្នេះអ្នកអាចមានការស្ងប់ចិត្តបាន។

 

永住のメリットいかがでしたでしょうか?メリットはたくさんありますよね。日本にずっと住む予定なら永住を取った方が絶対に有利です。

តើអ្នកយល់យ៉ាងណាដែរ ចំពោះអត្ថប្រយោជន៍នៃការស្នាក់នៅអចិន្រ្តៃយ៍? វាមានអត្ថប្រយោជន៍ច្រើនណាស់ តើមែនទេ? ប្រសិនបើអ្នកមានគម្រោងរស់នៅប្រទេសជប៉ុនរហូត នោះប្រាកដណាស់ថា ការទទួលបានការស្នាក់នៅអចិន្រ្តៃយ៍ នឹងមានផលល្អសម្រាប់អ្នក។

永住許可申請のスケジュール  កាលវិភាគនៃការស្នើសុំការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍

次は永住許可申請のサポートスケジュールについて説明したいともいます。

ជាបន្ទាប់ទៅនេះ យើងខ្ញុំសុំធ្វើការពន្យល់ ទាក់ទងនឹងកាលវិភាគនៃការផ្ដល់ជំនួយរបស់យើងក្នុងការស្នើសុំការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍។

どうやって申請を進めていくか、永住許可申請のスケジュールですね。当事務所のサポートがあれば永住ビザは取れますので、まず申請のスケジュールを確認してください。

នេះជាកាលវិភាគនៃការស្នើសុំការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍ ថាតើគួរអនុវត្តការស្នើសុំយ៉ាងណា។

①面談 ①ជួបជជែក

まず面談をさせていただいて、あなたの生活状況をお伺いします。いつ日本に来たのか、どんな仕事をしているのか、などあなたのことをお聞きします。

ជាដំបូង យើងខ្ញុំនឹងជួបជជែកជាមួយអ្នក ហើយយើងនឹងសួរសំនួរទាក់ទងនឹងស្ថានភាពរស់នៅរបស់អ្នក។ យើងនឹងសួរសំនួរទាក់ទងនឹងខ្លួនអ្នកផ្ទាល់ ដូចជា ថាតើអ្នកបានមកប្រទេសជប៉ុនក្នុងពេលណា ឬថាតើអ្នកកំពុងធ្វើការងារបែបណា ជាដើម។

②必要書類の提示 ②បង្ហាញឯកសារចាំបាច់

お話をお伺いした後で、申請に必要な書類は何か、必要書類リストをお渡しします。第一に必要書類は人によって違います。国籍も違いますし、職業も違います。家族状況も人によって違いますので、必ずお話を伺った後に必要書類のリストをお渡しします。

បន្ទាប់ពីយើងបានសួរសំនួរអ្នករួចរាល់ហើយ យើងនឹងប្រគល់ឲ្យអ្នកនូវតារាងឯកសារចាំបាច់ ដែលវាបង្ហាញថាឯកសារណាដែលចាំបាច់សម្រាប់ការស្នើសុំ។ ទីមួយ ឯកសារចាំបាច់ មានភាពខុសៗគ្នា ទៅតាមមនុស្សម្នាក់ៗ។ សញ្ជាតិ និងមុខរបររបស់មនុស្សម្នាក់មានភាពខុសគ្នា។ ហើយស្ថានភាពគ្រួសារក៏មានភាពខុសគ្នាទៅតាមមនុស្សម្នាក់ៗដែរ ដូច្នេះយើងខ្ញុំប្រាកដជានឹងប្រគល់ឲ្យអ្នកនូវតារាងឯកសារចាំបាច់ បន្ទាប់ពីបានសួរសំនួរអ្នករួចរាល់ហើយ។

③書類収集 ③ប្រមូលឯកសារ

リストをお渡しして、その書類を集めていただくか、フルサポートの場合は書類収集もお手伝い致します。

បន្ទាប់ពីយើងប្រគល់តារាងនោះឲ្យអ្នកហើយ អ្នកអាចរៀបចំប្រមូលឯកសារទាំងនោះដោយខ្លួនឯងក៏បាន ឬក្នុងករណីអ្នកចង់បានជំនួញពេញលេញ យើងក៏អាចជួយអ្នកក្នុងការរៀបចំប្រមូលឯកសារបានផងដែរ។

④申請書一式、申請理由書・説明書、各種立証資料の作成 ④ធ្វើសំំណុំឯកសារស្នើសុំ លិខិតបញ្ជាក់មូលហេតុស្នើសុំ/លិខិតពន្យល់  និងឯកសារភស្តុតាងគ្រប់ប្រភេទ

これらの書類は当事務所で全て作成いたします。お客様は基本的に書類作成不要です。ただ単に申請書を作るのではなくて、永住許可を取るために必要な許可基準を満たした申請書作成を致します。

ការិយាល័យរបស់យើងខ្ញុំ នឹងធ្វើឯកសារទាំងអស់នេះ។ ជាទូទៅ លោកអ្នកមិនចាំបាច់ធ្វើឯកសារអ្វីនោះទេ។ យើងខ្ញុំ មិនធ្វើឯកសារគ្រាន់តែដើម្បីបានដាក់ពាក្យស្នើសុំនោះទេ ប៉ុន្តែយើងនឹងធ្វើឯកសារស្នើសុំ ដែលបំពេញលក្ខខណ្ឌចាំបាច់របស់លក្ខណៈវិនិច្ឆ័យសម្រាប់ការអនុញ្ញាត្ត ដើម្បីទទួលបានការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍។

⑤申請代行 ⑤ធ្វើជាតំណាងស្នើសុំ

弊社行政書士が代理で入国管理局に申請します。お客様が申請に行く必要はありません。

សារការីរបស់ក្រុមហ៊ុនយើងខ្ញុំ នឹងធ្វើជាតំណាងរបស់លោកអ្នក ក្នុងការស្នើសុំទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍។ លោកអ្នក មិនចាំបាច់ធ្វើដំណើរទៅដាក់ពាក្យស្នើសុំនោះទេ។

⑥審査期間は約6ヵ月前後です。 ⑥ដំណើរការវិនិច្ឆ័យ មានរយៈពេលប្រហែល6ខែ​។

この審査期間中には入国管理局から連絡が来ることがあります。この内容はどういうことですか?とか、もっと詳しく説明してください、とか、これを証明する資料を提出してくださいとかですね。こういった対応はすべて当事務所で対応いたします。

ក្នុងអំឡុងនៃរយៈពេលវិនិច្ឆ័យ ក៏អាចមានករណីដែលនាយកដ្ឋានអន្តោប្រវេសន៍ទាក់ទងមកផងដែរ។ គេអាចនឹងសួរ ថាតើខ្លឹមសារមួយនេះមានន័យយ៉ាងណា ឬថាសូមជួយពន្យល់បន្ថែមឲ្យបានលំអិតជាងនេះ ឬថាសូមធ្វើឯកសារដែលអាចបញ្ជាក់ពីរឿងណាមួយ ជាដើម។ ការិយាល័យយើងខ្ញុំ នឹងរ៉ាប់រងការងារឆ្លើយតបចំពោះបញ្ហាទាំងនេះ។

⑦結果通知 ⑦ប្រាប់លទ្ធផល

基本的に当事務所を通して申請された方は無事永住許可ということになるはずです。

ជាទូទៅ អតិថិជនដែលបានស្នើសុំតាមរយៈការិយាល័យយើងខ្ញុំ នឹងមានភាពជោគជ័យក្នុងការទទួលបានការអនុញ្ញាត្តស្នាក់នៅអចិន្រ្តៃយ៍។

 

ការប្រឹក្សាដោយឥតគិតថ្លៃ

សូមទាក់ទងមកយើងខ្ញុំដោយសេរី

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការដាក់ពាក្យសុំទិដ្ឋាការទៅការិយាល័យអន្តោប្រវេសន៍ យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយភ្នាក់ងាររដ្ឋបាលដែលធ្លាប់ស្គាល់ពាក្យសុំទិដ្ឋាការជាមុនសិន។ ការពិគ្រោះយោបល់ជាមុនគឺជាគន្លឹះក្នុងការទទួលបានទិដ្ឋាការដោយសុវត្ថិភាព។

ប្រមុខរដ្ឋាភិបាល សាមូរ៉ៃ ផ្តល់ការប្រឹក្សាទាក់ទងនឹងទិដ្ឋាការ។ យើងនឹងស្វែងរកដំណោះស្រាយត្រឹមត្រូវដោយផ្អែកលើស្ថានភាពបុគ្គលរបស់អ្នក ហើយនឹងជួយអ្នករហូតដល់អ្នកទទួលបានទិដ្ឋាការរបស់អ្នក។

電話で相談の申込みをする

ស្នើសុំការពិគ្រោះយោបល់តាមទូរស័ព្ទ

តំបន់តូក្យូ : 03-5830-7919

តំបន់ណាហ្គោយ៉ា : 052-446-5087

តំបន់អូសាកា : 06-6341-7260

受付時間内にご予約を頂ければ、夜間・土日もご相談を承ります。
受付時間:平日 9時~20時 / 土日 9時~18時 ※祝日,国民の休日,12月30日~1月3日は除く。

ប្រសិនបើអ្នកធ្វើការកក់ទុកក្នុងម៉ោងទទួលភ្ញៀវ យើងក៏អាចផ្តល់ការប្រឹក្សានៅពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ។
ម៉ោងទទួល: ថ្ងៃធ្វើការ 9:00-20:00 / ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ 9:00-18:00 * មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក បុណ្យជាតិ និងថ្ងៃទី 30 ខែធ្នូ ដល់ថ្ងៃទី 3 ខែមករា។

ទម្រង់ពិគ្រោះយោបល់ឥតគិតថ្លៃ

SUB - MENU

SUB - MENU