トップページ > 日本人の配偶者ビザ សាប្ដីប្រពន្ធរបស់ពលរដ្ឋជប៉ុន
日本人の配偶者ビザ សាប្ដីប្រពន្ធរបស់ពលរដ្ឋជប៉ុន
日本人の配偶者ビザ
សាប្ដីប្រពន្ធរបស់ពលរដ្ឋជប៉ុន
日本人と結婚して、外国人が日本に住むためには「日本人の配偶者等」というビザを取る必要があります。
ដើម្បីរស់នៅប្រទេសជប៉ុន ក្រោយបានរៀបការជាមួយពលរដ្ឋជប៉ុនរួច ជនបរទេសចាំបាច់ត្រូវមាន”វីសាប្ដីប្រពន្ធជាដើម របស់ពលរដ្ឋជប៉ុន”។
これは「婚約者」では取れませんので、必ず入籍する必要があります。ビザ申請は入籍した後に申請することになります。
ត្រឹមជា”គូដណ្ដឹង” មិនអាចទទួលបានវីសានេះបានទេ ដូច្នេះចាំបាច់ត្រូវចុះបញ្ជីអាពាហ៍ពិពាហ៍។ ការស្នើសុំវីសា ត្រូវធ្វើឡើងក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍រួច។
ですので、逆に言えば、入籍したのにビザがもらえない、配偶者ビザが不許可になったというケースも発生する可能性があります。
結婚手続は必ずできますが、日本人の配偶者ビザは結婚したからと言って必ずもらえるわけではないのです。
ដូច្នេះហើយ បើនិយាយផ្ទុយមកវិញ ក៏អាចមានករណីដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍រួចហើយក៏ពិតមែន ប៉ុន្តែមិនអាចទទួលបានវីសា ឬមិនទទួលបានការអនុញ្ញាត្តសម្រាប់វីសាប្ដីប្រពន្ធដែរ។
អ្នកអាចរៀបចំនីតិវិធីរៀបការបាន ប៉ុន្តែមិនមែនមានន័យថាឲ្យតែបានរៀបការរួចហើយ នោះអ្នកនឹងទទួលបានវីសាប្ដីប្រពន្ធរបស់ពលរដ្ឋជប៉ុនដោយស្វ័យប្រវត្តនោះទេ។
入籍したけどビザが出ないって最悪な事だと思います。日本で一緒に住めないですから。
បានចុះបញ្ជីអាពាហ៍ពិពាហ៍រួចហើយ ប៉ុន្តែមិនទទួលបានវីសា វាជារឿងអាក្រក់បំផុត។ ព្រោះថា អ្នកនឹងមិនអាចរស់នៅជាមួយគ្នាក្នុងប្រទេសជប៉ុនបានទេ។
なぜ不許可になる可能性があるかというと、入国管理局の審査で落とされるからですね。なぜならビザ目的の偽装結婚が多いからです。よくニュースにもなっているのを見たことがあると思います。
បើនិយាយពីហេតុផលដែលអាចបង្កឲ្យមានការមិនអនុញ្ញាត្ត គឺការមិនជាប់ការវិនិច្ឆ័យរបស់នាយកដ្ឋានអន្តោប្រវេសន៍។ មូលហេតុ គឺដោយសារមានការរៀបការក្លែងក្លាយដើម្បីទទួលបានវីសាជាច្រើនករណី។ យើងខ្ញុំគិតថា អ្នកក៏ធ្លាប់ឃើញក្នុងព័ត៌មានញឹកញាប់ដែរ។
だから配偶者ビザを取るためには、私たちの結婚は【正真正銘の結婚であって、偽装結婚ではない】という判断をしてもらうために、しっかりと資料を準備して申請する必要があります。
ដូច្នេះហើយ ដើម្បីទទួលបានវីសាប្ដីប្រពន្ធ អ្នកចាំបាច់ត្រូវរៀបចំឯកសារឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេលដាក់ពាក្យស្នើសុំ ដើម្បីឲ្យគេអាចវិនិច្ឆ័យបានថា[នេះជាការរៀបការពិតប្រាកដមែន នេះមិនមែនជាការរៀបការក្លែងក្លាយទេ]។
自分たちの結婚は正真正銘の結婚であり、偽装結婚でないということを自分で証明する必要があります。
អ្នកទាំងពីរចាំបាច់ត្រូវបញ្ជាក់ដោយខ្លួនឯងថា ខ្លួនពិតជាបានរៀបការពិតប្រាកដមែន ហើយវាមិនមែនជាការរៀបការក្លែងក្លាយទេ។
そして、自分で説明をしたり、証明をしたり、その方法が良くないとどうなるか?
ចុះប្រសិនបើអ្នកពន្យល់ដោយខ្លួនឯង ឬបញ្ជាក់ដោយខ្លួនឯងរួចហើយ ប៉ុន្តែវិធីសាស្រ្តដែលអ្នកបានធ្វើ មិនសូវល្អវិញនោះ តើវានឹងទៅជាយ៉ាងណា?
【偽装結婚ではないのに不許可になってしまう】、というのが配偶者ビザの特徴です。
លក្ខណៈពិសេសរបស់វីសាប្ដីប្រពន្ធ គឺ[មិនមែនរៀបការក្លែងក្លាយផង ក៏មិនទទួលបានការអនុញ្ញាត្តដែរ]
そして差別じゃないですけどアジアの方との結婚のほうが、欧米の方との結婚に比べて審査が厳しいとは思います。それはアジア出身の方のほうが過去、偽装結婚が多かったからだと思います。
នេះមិនមែនជាសម្ដីរើសអើងពូជសាសន៍អ្វីឡើយ ប៉ុន្តែយើងខ្ញុំគិតថា បើរៀបការជាមួយជនជាតិអាស៊ី នោះការវិនិច្ឆ័យនឹងមានភាពតឹងរ៉ឹង ជាងរៀបការជាមួយជនជាតិអឺរ៉ុប ឬអាមេរិក។
なので、申請の説明責任は自分にある、それも丁寧に説明して、かつそれを証明しなければならないということを念頭においてほしいので、あまり軽く考えることはしないで手続きを進めていってほしいと思います。
ដូច្នេះហើយ យើងខ្ញុំចង់ឲ្យអ្នកមានទំនួលខុសត្រូវលើខ្លួនឯងចំពោះការពន្យល់នៅពេលដាក់ពាក្យស្នើសុំ ហើយត្រូវផ្ដោតលើការពន្យល់គេឲ្យបានល្អ និងបញ្ជាក់ឲ្យបានច្បាស់លាស់ ចៀសវាងការរៀបចំនីតិវិធីដោយមើលងាយស្ថានការណ៍។
特に不許可になりやすいケースは下記の9パターンです。 ជាពិសេស លំនាំទាំង9ខាងក្រោមនេះ ជាករណីដែលងាយនឹងនាំដល់ការមិនទទួលបានការអនុញ្ញាត្ត។
・夫婦の年齢差が大きい場合
・結婚紹介所のお見合いによる結婚の場合
・出会い系サイトで知り合った場合
・日本人の配偶者側の収入が低い場合(アルバイト・フリーター・無職など)
・日本人の配偶者側に過去外国人との離婚歴が複数ある場合。またはその逆のパターン
・出会いがスナック、キャバクラなどの水商売のお店の場合
・交際期間がかなり短い場合
・交際期間を証明できる写真をほとんど撮ってきてなかった場合
・結婚式を行っていない場合
・不倫での交際
・ករណីប្ដីនិងប្រពន្ធ មានគម្លាតអាយុឆ្ងាយពីគ្នា
・ករណីរៀបការ តាមរយៈការមើលចិត្តគ្នា ដែលបានទទួលការណែនាំពីភ្នាក់ងារណែនាំគូរៀបការ
・ករណីស្គាល់គ្នា តាមរយៈវ៉េបសាយស្វែងរកគូ
・ករណីប្ដីឬប្រពន្ធដែលជាពលរដ្ឋជប៉ុន មានចំណូលទាប (ធ្វើការក្រៅម៉ោង ធ្វើការសេរី គ្មានការងារធ្វើ ជាដើម)
・ករណីប្ដីឬប្រពន្ធដែលជាពលរដ្ឋជប៉ុន មានប្រវត្តិលែងលះជាមួយជនបរទេសច្រើនដង ឬបញ្ច្រាសមកវិញ
・ករណីជួបគ្នាដំបូង នៅហាងកម្សាន្តសប្បាយ ដូចជាបារ ឬហាងមាននារីកំដរជាដើម
・ករណីរយៈពេលស្រឡាញ់គ្នា មានរយៈពេលខ្លីខ្លាំង
・ករណីសឹងតែមិនមានរូបថត ដែលអាចបញ្ជាក់ពីរយៈពេលស្រឡាញ់គ្នា
・ករណីមិនបានធ្វើពិធីរៀបការ
・ស្រឡាញ់គ្នា ដោយបានផិតក្បត់ភាគីម្នាក់ផ្សេងទៀត
では、日本人の配偶者ビザの手続き方法について説明したいと思います。国際結婚のパターンなのですが大きく考えて2つあると思います。
ជាបន្ទាប់ទៅនេះ យើងខ្ញុំសុំធ្វើការពន្យល់ពីរបៀបរៀបចំនីតិវិធី សម្រាប់វីសាប្ដីប្រពន្ធរបស់ពលរដ្ឋជប៉ុន។ ការរៀបការអន្តរជាតិ មានលំនាំធំៗចំនួន2។
●1つは外国人がまだ海外にいる場合
●ទី1 គឺករណីជនបរទេស កំពុងស្ថិតនៅក្រៅប្រទេសនៅឡើយ
と
●2つは外国人がもう日本で生活している場合です。
●ទី2 គឺករណីជនបរទេស កំពុងរស់នៅប្រទេសជប៉ុនហើយ។
1つ目の、外国人配偶者が海外に住んでいる場合なんですが、「日本に呼び寄せる」ということになります。
ករណីទី1 គឺករណីប្ដីឬប្រពន្ធរបស់ពលរដ្ឋជប៉ុនកំពុងរស់នៅក្រៅប្រទេស វានឹងក្លាយទៅជាការ”ហៅឲ្យមកប្រទេសជប៉ុន”។
その場合に、出会いは大きく分けると2つあって、1つは日本人の方が仕事で海外へ駐在していたとか、あるいは留学していたとかで現地で知り合って結婚した場合です。もうひとつは結婚紹介所で国際結婚お見合いをして結婚したケースです。
ក្នុងករណីនេះ ការជួបគ្នាដំបូងអាចមានករណីធំៗចំនួន2 គឺទី1 ពលរដ្ឋជប៉ុននោះ បានទៅប្រកបការងារនៅក្រៅប្រទេស ឬបានទៅរៀននៅក្រៅប្រទេស ហើយក៏បានជួបគ្នានៅប្រទេសនោះ រួចក៏បានរៀបការ។ ករណីមួយទៀត គឺករណីបានទទួលការណែនាំឲ្យមើលចិត្តគ្នា ពីភ្នាក់ងារណែនាំគូរៀបការ រួចក៏បានរៀបការ។
海外で結婚した場合は外国人の夫・妻はビザがありませんので、観光などで入ってくることはできますが、正規の長期ビザはまだない状態です。この場合は、まず日本の入国管理局に「在留資格認定証明書」というものを申請します。審査が通ると「在留資格認定証明書」というものがもらえますので、これを海外にいる外国人の夫・妻に送ります。そして現地の日本領事館でこの証明書を添付して申請して現地でビザをもらいます。そして日本に来るということになります。
ក្នុងករណីបានរៀបការនៅក្រៅប្រទេស ដោយសារប្ដីឬប្រពន្ធជាជនបរទេសមិនមានវីសា គេអាចចូលមកក្នុងនាមជាភ្ញៀវទេសចរបាន ប៉ុន្តែគេមិនទាន់មានវីសាទៀងទាត់សម្រាប់រយៈពេលវែងនោះទេ។ ក្នុងករណីនេះ ជាដំបូង គេត្រូវដាក់ពាក្យស្នើសុំ”វិញ្ញបនបត្រទទួលស្គាល់លក្ខណសម្បត្តិស្នាក់នៅ” ពីនាយកដ្ឋានអន្តោប្រវេសន៍របស់ប្រទេសជប៉ុន។ បន្ទាប់ពីជាប់ការវិនិច្ឆ័យ គេនឹងទទួលបាន”វិញ្ញបនបត្រទទួលស្គាល់លក្ខណសម្បត្តិស្នាក់នៅ” ហើយគេត្រូវផ្ញើវាទៅកាន់ប្ដីឬប្រពន្ធជាជនបរទេស ដែលកំពុងរស់នៅក្រៅប្រទេសនោះ។ បន្ទាប់មក គេត្រូវដាក់ពាក្យស្នើសុំ ដោយភ្ជាប់នូវវិញ្ញាបនបត្រមួយនេះ ទៅកាន់កុងស៊ុលជប៉ុនក្នុងប្រទេសនោះ ហើយគេនឹងទទួលបានវីសា ពេលគេកំពុងស្ថិតនៅក្នុងប្រទេសនោះ។ បន្ទាប់មកទៀត គេនឹងអាចធ្វើដំណើរមកកាន់ប្រទេសជប៉ុនបាន។
では次は、日本に住んでいる外国人と日本で結婚した場合です。留学生とか、社会人の外国人が当てはまります。既に日本に住んでいる外国人と日本人が結婚した場合です。
ករណីបន្ទាប់ គឺករណីបានរៀបការនៅក្នុងប្រទេសជប៉ុន ជាមួយជនបរទេសដែលកំពុងរស់នៅប្រទេសជប៉ុន។ ជនបរទេស អាចជាសិស្សឬនិស្សិតបរទេស ឬជនបរទេសដែលកំពុងធ្វើការ។ វាជាករណី ដែលជនជាតិជប៉ុនបានរៀបការជាមួយជនបរទេស ដែលកំពុងរស់នៅប្រទេសជប៉ុនហើយ។
この場合は外国人の夫・妻はもう就労ビザか留学ビザは持っています。この場合はビザの種類を変更することになります。現在持っているビザから日本人の配偶者等というビザに変更します。「在留資格変更許可申請」になります。
ក្នុងករណីនេះ ប្ដីឬប្រពន្ធជាជនបរទេសនោះ មានវីសាការងារ ឬវីសាសិស្សនិស្សិត ក្នុងដៃរួចហើយ។ វាជាករណី ដែលគេត្រូវផ្លាស់ប្ដូរប្រភេទវីសា។ គេត្រូវផ្លាស់ប្ដូរ ពីវីសាដែលគេកំពុងមានក្នុងដៃ ទៅកាន់វីសាប្ដីប្រពន្ធរបស់ពលរដ្ឋជប៉ុន។ នោះគឺ”ការដាក់ពាក្យស្នើសុំការអនុញ្ញាត្តផ្លាស់ប្ដូរលក្ខណសម្បត្តិស្នាក់នៅ”។
何年のビザ・在留資格がもらえるかというのは、婚姻期間、婚姻の信ぴょう性、安定性、継続性、家族構成(子どもいるかどうか)を審査して結果がでますが、通常は最初1年です。それで次回更新の時に3年が出たりしますね。
លទ្ធផលនឹងចេញមក ថាតើគេនឹងទទួលបានវីសាឬលក្ខណសម្បត្តិស្នាក់នៅប៉ុន្មានឆ្នាំ បន្ទាប់ពីការវិនិច្ឆ័យទៅលើរយៈពេលរៀបការ ភាពទុកចិត្តបាន ស្ថិរភាព ភាពគង់វង្សនៃការរៀបការ រចនាសម្ព័ន្ធគ្រួសារ(ថាតើមានកូនឬទេ) ហើយជាទូទៅ នៅលើកដំបូង គេនឹងទទួលបានរយៈពេល1ឆ្នាំ។ ហើយនៅពេលសុំពន្យារនៅពេលបន្ទាប់ពីនោះ គេអាចនឹងទទួលបានរយៈពេល3ឆ្នាំ។
「配偶者ビザの申請では何を聞かれるのか?」”តើគេនឹងសួរអ្វីខ្លះ នៅពេលស្នើសុំវីសាប្ដីប្រពន្ធ?”
交際の経緯をすべて聞かれることになります。そこにプライバシーというものは、ほとんど存在しません。口頭で聞かれるわけではなく、文書で回答する形ですが、たとえば、配偶者ビザの申請では「質問書」という書類があり、それに回答しなければなりません。
គេនឹងសួរពីដំណើរដើមទង ពីដើមដល់ចប់នៃការស្រឡាញ់គ្នា។ នៅពេលនោះ សឹងតែគ្មានកន្លែងណា ដែលអាចរក្សាសិទ្ធិឯកជនភាពបានទេ។ មិនមែនគេសួរផ្ទាល់មាត់ទេ អ្នកនឹងត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរ។ ឧទាហរណ៍ ចំពោះការស្នើសុំវីសាប្ដីប្រពន្ធ មានឯកសារមួយ គឺ”កម្រងសំនួរ” ហើយអ្នកត្រូវតែសរសេរចម្លើយ ឆ្លើយតបនឹងសំនួរទាំងនោះ។
その質問内容は、「初めて知り合った時期」「場所」「結婚までのいきさつ」「紹介を受けたか」「紹介を受けたいきさつ」「離婚歴があるか」などなど、その他にも年月日を示しながら文書で説明するという形になります。また、二人の写真は現実的には必須書類です。
ខ្លឹមសារសំនួរ មានដូចជា”ពេលវេលាស្គាល់គ្នាដំបូង” “ទីកន្លែង” “ដំណើរដើមទងឈានដល់ការរៀបការ” “តើបានទទួលការណែនាំឲ្យស្គាល់គ្នាឬទេ” “ដំណើរដើមទង ដែលនាំឲ្យចង់ទទួលបានការណែនាំឲ្យស្គាល់គ្នា” “តើមានប្រវត្តិលែងលះឬទេ” ជាដើម ហើយក្រៅពីនេះ ក៏មានសំនួរដែលអ្នកត្រូវឆ្លើយ ដោយពន្យល់ តាមរយៈការសរសេរជាសំណេរ ដែលមានបញ្ជាក់ពីថ្ងៃខែឆ្នាំច្បាស់លាស់។ លើសពីនេះ រូបថតជាមួយគ្នារបស់អ្នកទាំងពីរ ជាឯកសារជាក់ស្ដែង ដែលចាំបាច់ខ្វះមិនបាន។ 。
入国管理居は偽装結婚での配偶者ビザ取得防止のため、詳しく突っ込んで聞いているのであまり気を悪くしないようにお願いたします。
នាយកដ្ឋានអន្តោប្រវេសន៍ នឹងសួរសំនួរចាក់ឫសចាក់គល់ យ៉ាងលំអិត ដើម្បីជាការទប់ស្កាត់ការទទួលបានវីសាតាមរយៈការរៀបការក្លែងក្លាយ ដូច្នេះសូមកុំមានអារម្មណ៍មិនល្អចំពោះរឿងនេះអី។
ការប្រឹក្សាដោយឥតគិតថ្លៃ
សូមទាក់ទងមកយើងខ្ញុំដោយសេរី
ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការដាក់ពាក្យសុំទិដ្ឋាការទៅការិយាល័យអន្តោប្រវេសន៍ យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយភ្នាក់ងាររដ្ឋបាលដែលធ្លាប់ស្គាល់ពាក្យសុំទិដ្ឋាការជាមុនសិន។ ការពិគ្រោះយោបល់ជាមុនគឺជាគន្លឹះក្នុងការទទួលបានទិដ្ឋាការដោយសុវត្ថិភាព។
ប្រមុខរដ្ឋាភិបាល សាមូរ៉ៃ ផ្តល់ការប្រឹក្សាទាក់ទងនឹងទិដ្ឋាការ។ យើងនឹងស្វែងរកដំណោះស្រាយត្រឹមត្រូវដោយផ្អែកលើស្ថានភាពបុគ្គលរបស់អ្នក ហើយនឹងជួយអ្នករហូតដល់អ្នកទទួលបានទិដ្ឋាការរបស់អ្នក។
電話で相談の申込みをする
ស្នើសុំការពិគ្រោះយោបល់តាមទូរស័ព្ទ
តំបន់តូក្យូ : 03-5830-7919
តំបន់ណាហ្គោយ៉ា : 052-446-5087
តំបន់អូសាកា : 06-6341-7260
受付時間内にご予約を頂ければ、夜間・土日もご相談を承ります。
受付時間:平日 9時~20時 / 土日 9時~18時 ※祝日,国民の休日,12月30日~1月3日は除く。
ប្រសិនបើអ្នកធ្វើការកក់ទុកក្នុងម៉ោងទទួលភ្ញៀវ យើងក៏អាចផ្តល់ការប្រឹក្សានៅពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ។
ម៉ោងទទួល: ថ្ងៃធ្វើការ 9:00-20:00 / ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ 9:00-18:00 * មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក បុណ្យជាតិ និងថ្ងៃទី 30 ខែធ្នូ ដល់ថ្ងៃទី 3 ខែមករា។